គួរឲ្យសរសើរ! វីហ្សា ពី​ក្មេង​លក់​សៀវភៅ​តាម​មាត់​ទន្លេ វិវត្តន៍​ខ្លួន​ទៅ​ជាInfluencer ​ តារា​សម្តែង និង​ចម្រៀង ​ល្បី​ឈ្មោះ

និយាយដល់ឈ្មោះកញ្ញា វីហ្សា ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់រួចមកហើយថា ក្រៅពីអាជីពជាតារាសម្ដែងនោះ នាងក៏ជាInfluencer មានឈ្មោះបោះសំឡេងមួយរូបនៅលើបណ្ដាញសង្គម តាមរយៈការផលិតវីដេអូ រឿងអប់រំ ថតVLOG ប្រម៉ូតផលិតផល ជាដើម។

Read More

ល្បីរឿង លុយធីប លោកជំទាវហាក់ ដាណា និង អ្នកនាង សារីណា ​លើកឡើងចំធំបែបនេះ

ក្រោយវីដេអូ មួយរបស់លោកស្រី ទ្រី ដាណា ពាក់ព័ន្ធនឹង «លុយធីប» ត្រូវបាន គេចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ លោកជំទាវ ហាក់ ដាណា ក៏ស៊ែរ ហើយលើកឡើងថា «ឆ្នេរសុខាSokha , ធម្មតា គេរៀបចំតុនិងចានអោយយើងហើយ គឺគ្មានអ្នកចាំជូតនេះនោះ ឬលើកអីបម្រើទេ មានដៃមានជើងលើកខ្លួនឯង ចឹងប្រើកូនចៅផ្ទាល់ខ្លួនទៅ តែបើខ្វះខាតអីរបស់របរអីប្រើប្រាស់ទៀតចាំប្រាប់ទើបគេយកអោយ។ ហើយសំរាប់ធីប បើអោយដោយក្ដីអាណិតមេត្តាលើអ្នកធ្វើការ អ្នកអត់អោយគ្នាទៅ កុំចាំដល់គេបម្រើយើងបានយើងអោយ»។ សំណេររបស់លោកជំទាវខាងលើនេះ ត្រូវបានផេកមួយចំនួនយកទៅផុសបន្ត ហើយអ្នកនាង សារីណា ក៏បានស៊ែរពីផេក ដែលបានចុះនោះ រួចលើកឡើងថា «ខ្ញុំសុំអត់និយាយច្រើនទេ គ្រាន់តែចង់ប្រាប់ថា នេះស្រុកខ្មែរ បើស្រុកក្រៅ លំដាប់អភិជន អោយលុយធីបគេ ​500ដូឡា ម្នាក់ក៏ដោយ មើលងាយគេបែបនេះហើយ គេខ្ពើមលុយអ្នកឯង»។ ទោះយ៉ាងណា លោកស្រី ទ្រី ដាណា ថា ខ្លួនពុំបានខុសនោះទេ សម្ដីខ្លួនអាក្រក់តែអញ្ចឹង ហើយចំពោះការឲ្យលុយធីបកន្លងមក ខ្លួនឲ្យទាំងអស់គ្នា មិនមែនទាល់តែអ្នកមក Serviceខ្លួនទេ។ ការឲ្យលុយធីបនោះទៀតសោត ខ្លួនមិនដែលថតបង្ហោះនោះទេ៕

Read More

ពេលខ្លះកីឡាការិនី​ សី វិច្ឆិកា សុំលុយម្តាយចាយ ព្រោះអត់បានប្រកួតញឹកញាប់

កីឡាការិនីប្រដាល់​គុន​ខ្មែរ សី វិច្ឆិកា ​មិន​សូវ​បាន​ឡើង​ប្រកួត​ញឹក​ញាប់​ទេ ថ្វី​បើ​សមត្ថភាព​របស់​កញ្ញា​ល្អ​ប្រសើរ​មួយ​រយៈ​ពេល​ចុង​ក្រោយ​ ដែល​​ពេល​ខ្លះ​ខ្វះ​លុយ​ចាយ​ជំរុញ​ឲ្យសុំ​ឪពុក​ម្តាយ​​​នៅ​​ខស្រុក​កំណើត​ដើម្បី​ដោះ​ស្រាយ​ប្រចាំ​ថ្ងៃ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី»កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២៣ សី វិច្ឆិកា បានឲ្យដឹងថា លោក​គ្រូរបស់​នាង​គឺ​លោក ស សី គ្រោងនាំ​រូប​នាង​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​​ដើម​ឆ្នាំ​២០២៤​ ដោយសារ​មិនមិន​សូវ​បាន​ប្រកួត​ញឹក​ញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​មិន​បាន​ឡើង​ប្រកួត​ញឹក​ញាប់​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​នាង​មិន​មាន​ប្រាក់ចាយ​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់។ កីឡាការិនី​មក​ពី​ខេត្ត​កំពង់ធំ​បាន​និយាយ​ថា ៖«សម្រាប់​ខ្ញុំ​ពេល​អត់បាន​ប្រកួត​អីចឹង អត់​មាន​លុយ​ចាយ ឲ្យ​ម៉ែ​ផ្ញើ​លុយ​ពី​ផ្ទះ។ ពេល​ខ្លះ​ពិបាក​ដែរ ខ្ញុំ​សុំលុយពួក​គាត់ តែ​ពុក​ម៉ែ​​អត់សូវ​មាន​លុយដែរ។ ពេល​ខ្លះ​ពួក​គាត់​មាន ពេល​ខ្លះ​ក៏​អត់​»។ ទោះ​បី​ជា​មិន​សូវ​ទទួល​បាន​ឱកាស​ឡើង​ប្រកួតច្រើន​ ក៏​កូន​សិស្ស​របស់​លោក​គ្រូ ស សី នៅ​តែ​បន្ត​ប្តេជ្ញា​ក្នុង​ការ​​ហ្វឹក​ហាត់​ដើម្បី​​​ទទួល​បាន​ឱកាស​ប្រកួត​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ។ «ខ្ញុំ​នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ខ្លាំង​ជាង​នេះ​ដើម្បី​អាច​បាន​ប្រកួត​ញឹកញាប់បាន​លុយ​ជួយ​ដល់​គ្រួសារ​​ឲ្យ​បាន​ធូរ​»។ កញ្ញា​បាន​និយាយ​ថា ៖«កាលពី​តូច​ខ្ញុំ​ចូល​ចិត្ត​វ៉ៃ​ MMA តែ​ក្រោយមកក៏វ៉ៃគុនខ្មែរ។ រាល់​ថ្ងៃ គុនខ្មែរ​ឡើងខ្លាំង។ ខ្ញុំ​តែង​តែ​គិត​ថា កម្មវិធី​នឹង​ផ្តល់​ឱកាសឲ្យ​កីឡាការិនី​​ប្រកួត​ដណ្តើម​រង្វាន់​ច្រើន​ ព្រោះអីខ្ញុំ​ឃើញកីឡាករ​វ៉ៃ​ដណ្តើមឡាន។ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹងមានឱកាស​វ៉ៃ​ដូច​កីឡាករ​ដែរ»។ ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​កីឡាការិនី​រូប​នេះ​ចាប់​អាជីព​ប្រដាល់​ឈឺ​ខ្លួន​គឺ​កើត​ចេញ​ពី​ក្តី​ស្រឡាញ់ និង​ជីវភាព​គ្រួសារ​ខ្វះ​ដែល​នាង​ចង់​រក​ប្រាក់​ជួយ​សម្រាល​បន្ទុក​គ្រួសារ។ សី វិច្ឆិកា ដែល​មាន​ស្រុកំណើតនៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កំពុងហ្វឹកហាត់នៅក្លិប​ ស សី គុនខ្មែរ ដែលមានលោក ស…

Read More

ព័ត៌មានអន្ដរជាតិសង្គ្រាមចូលឆ្នាំទី២ លោក Zelenskiy ថា អ៊ុយក្រែនកាន់តែខ្លាំងជាងមុន

លោកប្រធានាធិបតី Volodymyr Zelenskiy បានអះអាងពីប្រទេសអ៊ុយក្រែនរបស់ខ្លួនកាន់តែខ្លាំងជាងមុនដើម្បីបោះជំហាន​ឆ្ពោះ​ទៅ​ឆ្នាំទី២នៃសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ ក្នុង​វីដេអូ​រយៈ​ពេល​២០​នាទី​នៃ​ការ​ថ្លែង​សុន្ទរកថា​​​ដើម្បី​អបអរសាទរ​​ឆ្នាំ​២០២៤នា​ព្រឹក​ថ្ងៃចន្ទ ទី១ ខែ​មករា ស្ទើរ​តែ​មិន​បាន​លើក​ឡើង​ពាក់​ព័ន្ធ​ផ្ទាល់​ទៅ​នឹង​ស្ថានភាព​ជួរ​មុខ​ដែល​មាន​ចម្ងាយ​ប្រមាណ​១​ពាន់​គីឡូម៉ែត្រ ឬ​ក៏​​ជោគជ័យ​​​មាន​កម្រិត​ពី​ការ​វាយ​ប្រហារ​ដែល​បាន​ចាប់​ផ្តើម​កា​ពីខែមិថុនា​។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ប្រធានាធិបតី​មិន​បាន​លើក​ឡើង​ពី​ការ​លំបាក​ផ្នែក​នយោបាយ និង​ការ​ទូត​ក្នុង​ការ​ធានាបន្តប្រតិបត្តិការ​យោធា ក៏​ដូច​ជា​ជំនួយ​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ឡើយ។ លោក Zelenskiy បាន​និយាយ​ថា សង្គ្រាម​បាន​បង្រៀន​ប្រជា​ជន​អ៊ុយក្រែន​ឲ្យ​ក្រោក​ឈរ​តស៊ូ​ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី និង​សម្រប​ខ្លួន​ទៅ​ក្នុង​ស្ថានភាព​លំបាក រួម​ទាំង​ការ​ដាច់​ភ្លើង ប្រតិបត្តិការ​ឧស្សាហ៍កម្ម និង​ការ​គំរាម​កំហែង​​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក។ «លទ្ធផល​ធំនៃ​ឆ្នាំ​កន្លង​ទៅ​ ជោគជ័យ​ចម្បង​របស់​​យើង​​គឺ អ៊ុយក្រែន​កាន់​តែ​រឹង​មាំ។ ប្រជា​ជន​អ៊ុយក្រែន​កាន់​តែ​រឹង​មាំ​ខ្លាំង​ឡើង»។ លោក Zelenskiy មាន​ប្រសាសន៍​ក្នុង​វីដេអូ​សុន្ទរកថា​ដែល​មាន​រំលេច​រូបភាព​ពី​ទី​ក្រុងស្ថិត​ក្រោម​ការវាយ​ប្រហារ ក៏​ដូច​ជា​ជំនួប​ជា​មួយមេដឹក​នាំ​នៃ​​សម្ព័ន្ធមិត្តអឺរ៉ុប។ លោក​បន្ត​ថា ៖«នៅ​ពេល ការ​ចាប់​ផ្តើម​ឆ្នាំ​២០២៣ យើង​បាន​ឆ្លង​កាត់​ដោយ​គ្មាន​ការ​បំភ្លើស។ ក្នុង​រដូវរងា​គឺ​ជា​ពេល​វេលា​លំបាក​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​យើង។ នៅ​ពេល​យើង​បញ្ជាក់​ថា ពលរដ្ឋ​អ៊ុយក្រែន​​រឹង​មាំ​ជាង​ត្រជាក់ និង​ភាព​ងងិត។ ខ្លាំង​ជាង​​ការដាច់​ភ្លើង និង​ខ្លាំង​ជាង​ការ​គំរាម​កំហែង​ដាច់​ភ្លើង។ ពលរដ្ឋ​អ៊ុយក្រែន​ខ្លាំង​ជាងការ​បិទ​ផ្លូវ​ ខ្លាំង​ជាង​វេតូ ការ​មិន​ជឿ​ជាក់ ឬការ​សង្ស័យ»៕

Read More