កាន់តែជ្រៅ! លោក​សុវណ្ណ រិទ្ធី រំភើប​រហូត​ស្រក់​ទឹកភ្នែក ពេល​បាន​ជួប​កូន​ តែ​ភរិយា​លោក​ បែរ​ជា​ទួញ​សោក​រៀបរាប់​យ៉ាង​កម្សត់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​លោក​សុវណ្ណ រិទ្ធី និង​អ្នកនាង មាស សុជាតា បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​មក​ហើយ តែ​ថ្មីៗ​នេះ ស្រាប់តែ​ ​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន មាន​ការ​ចាប់អារម្មណ៍​ឡើងវិញ ក្រោយ​លោក​សុវណ្ណ រិទ្ធី បង្ហាញ​អារម្មណ៍​រំភើប​រហូត​ស្រក់​ទឹកភ្នែក ពេល​បាន​ជួប​កូន​ទាំង​២​។ ប៉ុន្តែ ភរិយា​របស់​លោក អ្នកនាង មាស សុជាតា បែរជា​ទួញ​សោក​ទៅវិញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ​សុវណ្ណ រិទ្ធី បាន​បង្ហោះ​រូបថត​ជាមួយ​កូនស្រី​របស់​លោក​ទាំង​២ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ អម​ដោយសារ​បង្ហាញ​អារម្មណ៍​បែបនេះ​ថា «​ថ្ងៃនេះ ខ្ញុំ​រំភើប​រហូត​ស្រក់​ទឹកភ្នែក ពេល​បាន​ជួប​ម្ចាស់ជីវិត​កែវភ្នែក​ទាំង​គូ​របស់ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ថ្ងៃនេះ ខ្ញុំ​ក៏​សូម​លើ​កម្រាប​ដៃ​អង្វរ​ម្ចាស់​វេ​ប​សាយ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មេត្តា​កុំ​យក​រូបភាព​កូនស្រី​ខ្ញុំ​ទាំងពីរ​នាក់​បង្ហោះ​បន្ត និង​មេត្តា​ឈប់​យក​រឿង​របស់ខ្ញុំ​ទៅ​ផ្សាយ​បន្ត​ទៀត​ទៅ ខ្ញុំ​ផុស​រូប​ទាំងនេះ​គ្រាន់តែ​ចង់​រក្សាទុក​អនុស្សាវរីយ៍​ល្អ​ជាមួយ​កូនស្រី​ទាំងពីរ​នាក់​របស់ខ្ញុំ​តែប៉ុណ្ណោះ សូម​យោគយល់​ខ្ញុំ​ផង​ចុះ »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក​នៅ​ថ្ងៃទី​២៥ ខែកញ្ញា លោក​បាន​បន្ត​បង្ហោះ​រូបថត​កូនស្រី​ពៅ​កំពុង​យំ អម​ដោយ​Caption​បែបនេះ​ថា «​ស្រី​ពៅ​យំ​បាន​លឺ​ល្អ​ណាស់ … ពេល​បាន​ជួប​ប៉ាៗ​ម្តង​…​ៗ …»​។ លុះ​នៅ​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ លោក បាន​បង្ហោះ​រូបថត​ដេក​ឱប​កូនស្រី​ច្បង​វិញ​ម្ដង អម​ដោយសារ​យ៉ាងខ្លី​ថា «​ដេក​អោប​កូនស្រី​ច្បង យល់សប្តិ​យល់សូង អណ្តែតអណ្តូង​ឃើញ​កូនស្រី​ពៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក អ្នកនាង មាស សុជាតា វិញ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​បង្ហោះ​រូបថត​ស​ខ្មៅ​របស់​លោក​សុវណ្ណ រិទ្ធី ឈរ​កៀកកើយ​ជាមួយ​នារី​ម្នាក់ អម​ដោយ​សារ ទួញ​សោក រៀបរាប់​យ៉ាង​កម្សត់​ថា «​ប្ដឹង​យក​អី​ទៀត​ហា៎ ក្រែង​លោក​យក​អស់ហើយ​រាល់ថ្ងៃ​អ្វី​ដែល​ខ្ញុំ​មាន​គឺ​កូន​ទាំងពីរ តែ​លោក នៅ​ចង់បាន​ដណ្ដើម​ប្រើ​ល្បិច​ដើម្បី​យក​កូន​ទៅ លោក​អត់​អាណិត​កូន​ទេ ដែល ចង់​បំបែកបំបាក់​គេ​ទាំងពីរ​……. អយុត្តិធម៌​ពេក​ហើយ​………

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ខ្ញុំ​ ដែល​មិនបាន​ផិត​ក្បត់​ផង​ តែ​ចុងក្រោយ​បែរជា​ខ្ញុំ​ខុស​និង​ត្រូវគេ​ប្ដឹង​យក​កូន​ទៀត​………………​ច្បាប់​នៅ​ក្នុង​លោក​តើ​មាន​ទេ​សម្រាប់​មនុស្ស​ស្រី ​ដែល​រង គ្រោះ​បែបនេះ​ដូចជា​ខ្ញុំ ដែល​ត្រូវ អ្នក​សារព័ត៌មាន មាន​សិទ្ធ​អំណាច​អាច​យក​កូន​ទៅ​ចិញ្ចឹម​ស្រួលៗ​ងាយៗ ទាំង​ដែល​មនុស្ស​ប្រុស​នោះ ​គ្មាន​ទំនួល​ខុស ទៅ លួច​ទៅ​មាន សហាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​មិនសូវ​ចេះ​និយាយ​សាហាវ ដូច​លោក​ ព្រោះ​ខ្ញុំ​មិនមែន​ពូកែ​និយាយ​វោហារ ព្រោះ​លោក​ជា​អ្នកកាសែ​ត​ អាចនិយាយបាន​គ្រប់យ៉ាង ទាំង​ដែល​មិន​មាន រូបភាព​ពិតប្រាកដ​និយាយ​តាមតែ​អំពើ​​ចិត្ត​……….​រូប​ខ្ញុំ​មួយ​សន្លឹក​ជាមួយ​មិត្ត​លោ​ក​ថា​ខុស ចុះ​រូបភាព​នេះ​តើ​ត្រឹមត្រូវ​ដែរ​ឬទេ​……..»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment