តារាចម្រៀងប្រុសរូបសង្ហា ឆន សុវណ្ណរាជ ប៉ុន្មានថ្ងៃនេះបានបង្ហោះរូបភាពអមទេសភាពស្រុកស្រែជាច្រើនសន្លឹក ទទួលបានការគាំទ្រ និងស្ងើចសរសើរអំពីរូបរាងដ៏សង្ហារបស់ខ្លួន និងក៏បានធ្វើអោយមហាជនអ្នកគាំទ្រនឹករលឹកដល់ស្រុកកំណើតផងដែរ ក្រោយឃើញទិដ្ឋភាពវាលស្រែស្រូវដ៏ខៀវស្រងាត់ ខណៈខ្លួនទៅថត MV បទថ្មីសម្រាប់បំពេអារម្មណ៍ទស្សនិកជនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។
ភ្ជាប់ជាមួយរូបភាពឈរកាន់ស្រាក់ទៅវត្ត រួមផ្កាឈូកសម្រាប់បូជាព្រះផងនោះ តារាចម្រៀងរូបនេះក៏មិនភ្លេចដាសតឿនទៅមហាជនផងដែរ អោយធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងវាយលុកពាសពេញពិភពលោក។
ដោយលោក ឆន សុវណ្ណរាជ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «សុភាពបុរសខ្មែរយើង សង្ហានៅប៉ុណ្ណឹង? រូបនេះថតបទភ្ជុំទេ MV បទភ្ជុំ កុំច្រឡំណាសូមបញ្ជាក់ សំខាន់ពេលនេះរក្សាជីវិតអោយគង់សិនណាបងប្អូន អត់ខ្វះទេពេលធ្វើបុណ្យនឹងជួបជុំម៉ែឪបងប្អូន អោយតែយើងមានជីវិតរស់នៅនឹងសុខភាពល្អ ពេលនេះសូមធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាលសិនបាទ»៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖