ថាមែនៗ​! អ្នកស្រី ទ្រី ដា​ណា សារភាព​ថា នឹក​ពូ​ម៉ៅ​ខ្លាំង​ណាស់ តែ​ឲ្យ​តែ​នឹកឃើញ​ដល់​ឈ្មោះ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា បើ​ទោះបី​ពូ​ម៉ៅ ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត​ក្នុងការ​ផ្សះផ្សា​ជាមួយ​អ្នកស្រី​ទ្រី ដា​ណា រហូត​សម្រេចចិត្ត​ទៅ​បួស ហើយ​សឹក​មកវិញ​ទៅហើយ ក៏​មិនទាន់​ទទួលបាន​ចម្លើយ​លើកលែងទោស​ពី​អ្នកស្រី ទ្រី ដា​ណា នៅឡើយ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​នេះហើយ ពូ​ម៉ៅ បាន​ត្រឹម​ចែករំលែក រូបថត និង​សារ​ចាស់ៗ​ប៉ុណ្ណោះ ហើយ​ឲ្យ​តែ​អ្នកគាំទ្រ​ទទូច​ឲ្យ​ទៅ​សុំទោស​អ្នកស្រី ទ្រី ដា​ណា​ ​​​ និង​ត្រឡប់​ទៅផ្ទះ​វិញ​នោះ ពូ​ម៉ៅ តែង​ឆ្លើយថា គេ​មិន​ឲ្យ​ចូល​ផ្ទះ​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ចិត្ត​ពូ​ម៉ៅ ចង់​ជួបជុំ​គ្រួសារ​វិញ​នោះ អ្នកគាំទ្រ បានដឹង​ច្បាស់​រួចទៅហើយ ព្រោះ​ពូ​ម៉ៅ តែងតែ​បង្ហាញ​ឲ្យ​ដឹង ដូច​លើកឡើង​ខាងលើ​ស្រាប់​។ តែ​ចំពោះ​អ្នកស្រី ទ្រី ដា​ណា វិញ ថា​តើ​មាន​អារម្មណ៍​បែបណា នៅពេល​ឃ្លាតឆ្ងាយ​ពី​ពូ​ម៉ៅ នោះ អ្នកគាំទ្រ ទំនងជា​មិនដឹង ហើយក៏​ចង់ដឹង​រឿងនេះ​ដែរ​ហើយ​មើលទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការ​ឡាយ​ញុំ​ា​អាហារ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ មាន​អ្នកគាំទ្រ​ម្នាក់ បាន​សួរ​សំណួរ​យ៉ាង​ចាក់​ដោត​ពាក់ព័ន្ធ​រឿងនេះ ដោយ​លើកឡើងថា «​នឹក​ពូ​ម៉ៅ​អត់​ចែ​?» ស្រាប់តែ​អ្នកស្រី ទ្រី ដា​ណា ឆ្លើយ​ថា «​អ្នក​ខំ​មិន​សួរ​នេះ ដុត​ម៉​ង​។ អូន ​ប្ដី​ប្រពន្ធ អ្នកណា​គេ​ថា មិន​នឹក​គ្នា​អូន​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី ទ្រី ដា​ណា ឆ្លើយ​ទាំង​ញញឹម​ទៀតថា «​នឹក ហើយ​ប្រាប់ថា នឹក​ពូ​ម៉ៅ​ម៉េច​ចឹ​ង​? អស់​ចិត្ត​នៅ​? នឹក​ខ្លាំង​ណាស់​អូន តែ​គ្រាន់តែ​ឲ្យ​តែ​នឹកឃើញ​ដល់​ឈ្មោះ​ពូ​ម៉ៅ មាន​អារម្មណ៍​ថា ខ្លាច អូន​យល់​អត់​? ឲ្យ​តែ​ឮ​ដល់​ឈ្មោះ​ពូ​ម៉ៅ មាន​អារម្មណ៍​ថា​ខ្លាច ព្រោះ​បញ្ហា​នៅ​ក្នុង​ហ្នឹង​ច្រើនពេក ខ្លាច​ម៉​ង ចឹ​ង​ឈប់​សួរ​ណា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូ ដដែល​នេះ អ្នកស្រី ទ្រី ដាណា ក៏​បាន​លើក​ឡើង​​ពាក់ព័ន្ធ​នឹង​ពូម៉ៅ​ទៀត​ថា «ខ្ញុំ​មិន​អាច​រស់នៅ ក្រោម​ការ​គ្រប់​របស់​​​អ្នក​ណា​បាន​ទេ អីចឹង​ខ្ញុំ​សូម អធ្យាស្រ័យ ហ្វេន​ទាំង​អស់​គ្នា​ឈប់​និយាយ​ទៀត ឲ្យ​ស្ងប់ស្ងាត់​ត្រឹម​ប៉ុណ្ណឹង​ទៅ។ បងប្អូន​គេ​ល្អ​សឹង​អី​ហ្នឹង ឲ្យ​បងប្អូន​គេ រក​ប្រពន្ធ​ឲ្យ​គេ​ទៅ រក​ប្រពន្ធ​ឲ្យ​បាន​ល្អ​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​អត់​ល្អទេ»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment