លោក អ្នកបានជ្រាបរួចមកហើយថា កាកាអូស្ត្រាលី ក្រៅពីការចូលចិត្តចែករំលែកចំណេះដឹង បទពិសោធន៍ វែកញែករឿងសង្គមហើយនោះ នាងក៏តែងតែផ្ដល់ការកម្សាន្តឲ្យអ្នកគាំទ្រ បានសើចសប្បាយ រំសាយអស់ទុក្ខកង្វល់ផងដែរ។
ទោះយ៉ាងណាមួយរយៈចុងក្រោយនេះ ស្រាប់តែបាត់នាង មិនឃើញបង្ហាញវត្តមាននៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះទេ ហើយពេលលេចវត្តមានជាថ្មី ទើបដឹងថា នាងជួបរឿងដ៏មិនគួរឲ្យជឿមួយនេះសោះ ដោយធ្លាក់ខ្លួនឈឺ ស្គមរីងរៃ ស្ទើរតែមិនអាចវិលត្រឡប់មកវិញបាន។
បង្ហោះភ្ជាប់ជាមួយវីដេអូ កាត់បញ្ចូលគ្នាជាច្រើន នៅរាត្រីឆ្លងចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កាកាអូស្ត្រាលី បានរៀបរាប់ថា «សួស្ដីអ្នកទាំងអស់គ្នា! ! ! ភ្លេចគ្រួសារនេះឬនៅ? ប្រហែលជាឆ្ងល់ថា Sis កាកាKH, Bro ឡេង និង អូនតូចLukas ចំរើន បាត់ទៅណាក្នុងមួយរយៈពេលធំនេះ?ខ្ញុំពិតជាចង់ប្រាប់អ្វីៗទាំងអស់ ប៉ុន្តែខ្ញុំមិនអាច ខ្ញុំមិនចង់ឱ្យអ្នកទាំងអស់គ្នាគិតថា ខ្ញុំបង្កើតរឿងល្ខោនដើម្បីការចាប់អារម្មណ៍ចង់ល្បីអីនោះទេ
គ្រាន់តែដឹងថា ខ្ញុំស្ទើរតែមិនអាចត្រលប់មកវិញបាន ដោយសារតែខ្ញុំមានទុក្ខ ហើយនៅតែព្យាយាមងើបឡើងវិញពីជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភធ្ងន់ធ្ងរស្ថានភាពជំងឺអរម៉ូនរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំបាត់បង់អ្វីៗទាំងអស់ក្នុងមួយពព្រិចភ្នែក
មិនអាចសូម្បីតែញញឹមដូចខ្ញុំពីមុនថ្ងៃនេះខ្ញុំ នឹងអាប់ដេតអ្នកទាំងអស់គ្នាជាមួយវីដេអូខ្លីៗមើលកំសាន្តលេងៗ ចាំលើកក្រោយខ្ញុំនឹងបកស្រាយគ្រប់យ៉ាងនៅក្នុងវីដេអូមួយទៀត ឈឺឡើងស្គមឥឡូវ អរគុណអ្នកដែលបារម្ភពីខ្ញុំ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖