ក្ដៅចិត្ត! ល្អ​ហួស ខំ​ផ្សាយ​ពី​វប្បធម៌​ខ្មែរ តែ​បែរ​ជា​មាន​ការ​រិះគន់​ទៅ​វិញ រហូត​ពូ​នាង ទប់​ចិត្តមិន​ជាប់ ក៏​តប​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​កុមារី​ម្នាក់ មានឈ្មោះ​ពិត​ថា សុខ គីម​ហ័ង ហៅ​ល្អ ហួស ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ត្រូវជា​កូន​អ្នកនាង​ចោម ច័ន្ទ តែក្រោយមកត្រូវបាន​​ ដេ​ន​នី ក្វាន់ អះអាងថា ជាកូនរបស់នាងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​កុមារី​រូបនេះ ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​គោលបំណង​ចង់ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss universe នា​ពេល​អនាគត​ផង​ដែរ ខណៈ​ពេល​នេះ ​នាង​កាន់តែ​ធំ​ពេញវ័យ​នោះ។ ទោះ​យ៉ាងណា​នេះ​ជា​រឿង​អនាគត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល​បច្ចុប្បន្ន ល្អ ហួស ត្រូវបាន​មហា​ជាច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេពកោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ខណៈពេល​មុខមាត់​របស់​នាង​ ត្រូវបាន​គេ​ប្រៀបធៀប​ស្អាត​ដូច​ទៅ​នឹង​នាង យ៉ា​យ៉ា តួឯក​ថៃ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពីនេះ ល្អ​ហួស ក៏​ឧស្សាហ៍​យក​បទ​ចម្រៀង​មួយចំនួន​មក​ច្រៀង​ឡើងវិញ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ទៀតផង ជាមួយ​នឹង​ការសម្ដែង​កាយវិការ​ដ៏​រស់​រវើក ទឹកមុខ​គួរ​ឲ្យ​ស្រឡាញ់ គយគន់​មិន​ចេះ​ជិនណាយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ ល្អ​ហួស បាន​គ្រង​ឈុត​បុរាណ ហើយ​កូតទ្រ មើលទៅ​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​។ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ កូតទ្រ​, ពូ​របស់​ល្អ​ហួស ឈ្មោះ គីម សាន បានដាក់​Caption​ថា «​នេះ​ហើយ​ជា​ទំពាំង​ស្នង​ឫស្សី ល្អ​ហួស តុបតែង​ដោយ​សំអាងការ​ហង្ស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ បែរជា​មាន​អ្នក​រិះគន់​ទៅវិញ ដោយ​លើកឡើងថា «​បើ​មិន​ចេះ​កុំ​ធ្វើអោយ​ខូច​ទំពាំង​គេ​ដុះ​មក​ក្រោយៗ​ទៀត​គួរតែ​ឈប់​បាន​ឈប់​ទៅ​រូប​ល្អ​ស្អាត​គួរតែ​ច្បាស់​.​ចាំ​បង្ហាញ​តាម​សាធារណ​អោយ​មហាជន​គេ​ដឹងឮ…..»​។ ឆ្លើយតប​នឹង​ការលើកឡើង​នេះ ពូ​របស់​ល្អ​ហួស លើក​ជា​សំណួរ​ទៅវិញ​ថា « ហើយ​អ៊ីបាន​ជួយ​អី​ខ្លះ​ដល់​វប្ប​ធ​ម៌ ? ចង់អោយ​ផ្សាយ​រាំ​បែក​ស្លុយ យក​ទ្រ​ទៅ​កូដ​លេង​មែន បាន​ថា​ទំពាំង​ល្អ ?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​សម្ដែង​អត់​សមសោះ កូដទ្រ​អ៌ូ សំឡេង​ ទ្រសោ ម្រាមដៃ ងាប់ស្ដូក គ្មាន​រស់​រវើក ទេ​»​។ ឆ្លើយតប​នឹង​ការលើកឡើង​នូ លោក​គឹម សាន បញ្ជាក់ថា «​មិនមែន​កូដ​មែនទែន ជា​ការថត​សម្តែង​លេង​»​។ ពេល​លោក​គឹម សាន​ឆ្លើយ​បែបនេះ មាន​មតិ​ផ្សេងទៀត​តប​ថា « ថត​សម្ដែង​លេង មិច​ចាំ​សរសេរ​ថា​ទំពាំង​ស្នង​ឫស្សី អត់​សម​»​។ លោក​គឹម សាន ក៏​លើក​ជា​ចម្ងល់​ថា «​បើ​រាំ​បទ​បែក​ស្លុយ សរសេរ​ទំពាំង​ស្នង​ឫស្សី​សម​មែន​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ស្អាត​ណាស់​. តែ​ទ្រ​កូត​អត​ត្រូវ ភ្លេង​ចឹ​ង​បង​. (បើគាត់​ចេះ​កូត​ទៀត​អែម​មង​, ប្អូនស្រី​ស្អាត​ណាស់​អង្គុយ​សំដែង​សមតែ​សូមអ្នក​ដឹកនាំ​ជួយ​សម្រួល​គាត់​អំពី​របៀប​កូតទ្រ​ផង​ ព្រោះ​នាង​អូស​ឆាក​ស្ទើរ​តែ​ពាក់​កណ្តាល​ដង​ទ្រ​ទៅ​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើនេះ លោក​គឹម សាន បាន​បញ្ជាក់ថា «​អត់​ទេ គ្រាន់តែ​បញ្ចូល​, គាត់​មិន​ទាន់បាន​រៀន​ទេ តែ​គាត់​ស្រលាញ់ ចង់​យក​ឧបករណ៍​ម​ក​ផ្សព្វផ្សាយ​»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ជាងនេះទៅទៀត សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment