ចាក់​ដោតណាស់​! អ្នកគាំទ្រ ម្នាក់ ​ឲ្យ​ពូ​ម៉ៅ ទៅផ្ទះ​វិញ ចាប់​ថើប​អ្នកស្រី ទ្រី ដា​ណា ហើយ​សុំទោស ខណៈ ថ្ងៃ​នេះ អ្នកស្រី ទ្រី ដា​ណា ប្រាប់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ ពូ​ម៉ៅ ចែករំលែក​វីដេអូ ចាស់ ឡើងវិញ ហើយ​ប្រាប់​ថា «​វីដេអូ​ចាស់​ប៉ា​ថត​កូន​។ ឥឡូវ​ប៉ា បាន​ត្រឹមតែ​មើល​រូប​កូន​តាម​ទូរ​សព្ទ មិនបាន​ថ្នាក់ថ្នម​មើលថែ​កូន​ដូច​មុន​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ ស្រាប់តែ​អ្នកគាំទ្រ​ម្នាក់ បានផ្ដល់​ជា​យោបល់​ដ៏​ចាក់​ដោត​ថា «​ពូ​ទៅដល់​ផ្ទះ​ហើយ​ពេល​ពូ​ឃើញ​ចែ​ចាប់​អោប​ចាប់​ថើប​គាត់ ហើយ​សុំទោស​គាត់​ទៅ​ពូ អាណិត​កូន​កូន អាណិត​ចែ គាត់​អត់​មាន​អ្នក​និយាយ​ជាមួយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការ​ខំ​មិន​ខាងលើនេះ អ្នក​ផ្សេងទៀត​ក៏បានផ្ដល់​យោបល់​ដែរ​ថា «​សុំទោស​គាត់​ទៅ​បង​, បើ​ទៅមុខ​មិន​រួច​សុំ​យក​កូន​ទៅ​បង ព្រោះ​កូន​ជា​ឈាម​បង​។​, ពូ​សុំទោស​ចែ​ដា​ណា​ម្ដងទៀត​ទៅ​ពូ​, ស៊ូ​ស៊ូ​បង ដើម្បី​មនុស្ស ជាទី​ស្រឡាញ់ គង់​ចែ​ទន់​ចិត្ត​ថ្ងៃ​ណាមួយ​, ក្មួយ​ចូល​ទៅ​ផ្ទះ​យើង​ កូន​យើង​ ដើរ​ចូល​ទៅ​ដូច​អ្នក​ចូល​ទិញ​មាស​ចឹ​ង​ទៅ ​ហើយ​យើង​និយាយ​សុំទោស​គាត់​ទៅ ​មនុស្ស​ស្រី​ចិត្ត​ទន់​ណាស់ ​មីង​ជឿ​ឲ្យ​តែ​យើង​ដឹង​កំហុស​គាត់​នឹង​អនុគ្រោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​មតិ ដែល​ឲ្យ​ចូល​ផ្ទះ​ដូច​ចូលទៅ​ដូច​អ្នកទិញ​មាស​នោះ ត្រូវបាន​ពូ​ម៉ៅ ឆ្លើយតប​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា «​គេ​មិនអោយ​ក្មួយ​ចូល​ផ្ទះ​ទេ​»​។ ដោយ​ឃើញ​ពូ​ម៉ៅ ឆ្លើយ​បែបនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ បាន​បួងសួង​ថា «​សូម​ឲ្យ​វត្ថុ​​សក្ដិសិទ្ធ​ក្នុង​លោក​ទេវតា​ទាំង​ប្រាំបី​ទិស​ព្រះ​អង្គ​ដង​កើ​ មែ​ម៉ៅ​ពេជ្រ​និល​សូម​លោក​ជួយ​ឲ្យ​ប្ដី​ប្រពន្ធ​ក្មួយ​រិ​ទ្ធ​និង​ក្មួយ​ទ្រី​ដា​ណា​បាន​ជួបជំគ្នា​ហើយ​សុខ​សប្បាយ​ចាស់​ព្រិទ្ធ​ចាស់​ព្រេង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកស្រី ទ្រី ដា​ណា នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ក៏បាន​បង្ហោះ​រូបថត​ជាមួយ​កូនប្រុស ហើយ​ប្រាប់​ថា «​ថ្ងៃនេះ​ម៉ាក់​អូន​ដាច់​បាយ​ហើយ ព្រោះ​លក់​មាស​ពេជ្រ​ដាច់​ខ្លាំង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រាន់តែ​អ្នកស្រី ទ្រី​ដា​ណា និយាយ​បែបនេះ ស្រាប់តែ​អ្នកគាំទ្រ បាន​សំណូមពរ​ស្រដៀង​ៗ​គ្នា​ថា «​ចែ​ជា​ម​នុស្ស​ល្អ​ ហើយ​ចែ​ក៏​ធ្លាប់​អភ័យទោស​អោយ​មនុស្សលោក​ជាច្រើន​. គ្រាន់តែ​អត់​ទោស​ម្នាក់ទៀត​ចែ​នឹង​មាន​សេចក្តីសុខ​ហើយ​បាន​បុណ្យ​ទៀត​, ចែ​ដា​ណា​អើយ​លើកលែង​អោយ​ពូ​ខ្មៅ​ម្ដងទៀត​ទៅ ខ្ញុំ​ឃើញ​កូនប្រុស​របស់​ចែ​ហើយ​អាណិត​ពូ​ខ្មៅ​ណាស់ មនុស្ស​ប្រុស​ណា ដូច​មនុស្ស​ប្រុស​ណា មាន​មួយ​មិន​ស្ងប់​មាន​ដប់​មិន​ស្កល់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment