កម្សាន្ត៖ តារាសម្ដែងចំណូលថ្មី Jung Hoyeon ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំងបន្ទាប់ពីនាងសម្ដែងខ្សែភាពយន្ដ Squid Game។ មហាជនមួយចំនួនធំប្រហែលជាទើបនឹងស្គាល់នាងក្នុងនាមជាតារាសម្ដែងទើបនឹងរះថ្មីៗនេះ ប៉ុន្ដែអាជីពរបស់នាងមិនមែនត្រឹមតែជាអ្នកសម្ដែងនោះឡើយ។
នារីរូបស្រស់ Jung Hoyeon មុននឹងនាងបង្ហាញខ្លួនជាតារាសម្ដែងដំបូងហើយទទួលបានការគាំទ្រខ្លាំងនេះ នាងគឺជាតារាបង្ហាញម៉ូតដ៏ជំនាញម្នាក់ចាប់តាំងពីឆ្នាំ ២០១៣មកម្ល៉េះ។ សម្រាប់ខ្សែភាពយន្ដដែល Hoyeon សម្ដែងមួយនេះ ក៏ជាលើកដំបូងដែលនាងឈានជើងចូលវិស័យសម្ដែងផងដែរ។
ដោយសារតែសមត្ថភាពសម្ដែងរបស់ Hoyeon បូករួមជាមួយនឹងមុខមាត់ដ៏ទាក់ទាញផងនោះ នាងត្រូវបានអ្នកគាំទ្រជាច្រើនស្រលាញ់ចូលចិត្តបាននិងធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពខ្លាំងត្រឹមរយៈពេលខ្លី។ អ្វីដែលពិសេសជាងនោះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងកាន់តែសរសើរ Hoyeon បន្ទាប់ពីឃើញរូបថតមួយចំនួនដែលថតបាននៅពេលនាងដើរបង្ហាញម៉ូតមានមន្ដស្នេហ៍និងមានភាពទាក់ទាញ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖