កម្សត់ណាស់! ក្រោយ​អ្នក​ ស្រី ទ្រី ដា​ណា ចុះ​អនុស្សរណៈ​, ពូ​ម៉ៅ បាន​ត្រឹម​ស៊ែរ​រូប​១​នេះ ហើយ​ពោល​ពាក្យ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ អ្នកស្រី ទ្រី ដា​ណា បាន​ចុះ​អនុស្សរណៈ​សហការ​ធ្វើជា​ដៃគូ​ជំនួញ​លើ​អាហារ​បំប៉ន​សារាយសមុទ្រ NNP ជាមួយ​តារាចម្រៀង សួស វី​ហ្សា និង​លោក​ថ​មមី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមក​ឲ្យ​តែមាន​កម្មវិធី​បែបនេះ មិនដែល​រំលង ឧកញ៉ា ហ៊ីង បញ្ញា​រិ​ទ្ធ ហៅ ពូ​ម៉ៅ​នោះឡើយ តែ​តាំងពី​ពួក​គេ មាន​ជម្លោះ​ជាមួយគ្នា​រួចមក ពូ​ម៉ៅ គ្មាន​ឱកាស​មួយ​នេះ​ទៀត​នោះទេ បានត្រឹមតែ​ចែករំលែក​អនុស្សាវរីយ៍​ចាស់ៗ​ធ្លាប់​សាង​ជាមួយ​គ្រួសារ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ក្រោយពី អ្នកស្រី ទ្រី ដា​ណា ចុះ​អនុស្សរណៈ​ជាមួយ​ប្ដី​ប្រពន្ធ​ស្ថិតក្នុង​រង្វង់​សិល្បៈ​រួចមក ពូ​ម៉ៅ បាន​ចែករំលែក​សារ​(​ស៊ែរ​) កាលពី​អំឡុង​ឆ្នាំ​២០១៨​ឡើងវិញ ដោយសារ​នោះ មាន​ខ្លឹមសារ​ថា «​តស៊ូ​ព្យាយាម​គង់​បានសម្រេច​»​។ ពេល​ចែករំលែក​សារ អមដោយ​រូបថត​ពកូន ឡើងវិញ​នោះ ពូ​ម៉ៅ បានដាក់​Caption​ថា «​រូបភាព​កម្រង​ថ្ងៃ​សម្ពោធ​ក្រុមហ៊ុន​ដា​ណា​ទ្រី​ខេ​ម​បូ​ឌា​ត្រេ​ឌី​ខូ​អិ​ធី​ឌី​។​ ថត​ជាមួយ​កូន​ប៊ី បាន​មួយ​ខួប​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​ចែករំលែក​វីដេអូ កូន​របស់ខ្លួន​ធ្វើ​កាយវិការ​តាម​តុក្កតា នៅក្នុង​ទូរទស្សន៍ ហើយ​ដាក់​Caption​ដ៏​កម្សត់​ថា «​វីដេអូ​ចាស់​ប៉ា​ថត​កូន ។ ឥឡូវ​ប៉ា​ បាន​ត្រឹមតែ​មើលរូប​កូន​តាម​ទូរ​សព្ទ​មិនបាន​ថ្នាក់ថ្នម​មើលថែ​កូន​ដូច​មុន​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​កំពុង​រង់ចាំ​មើលថា​តើ​ការ​តស៊ូ​របស់​ពូ​ម៉ៅ ក្នុង​ការ​ជួបជុំ​គ្រួសារ​វិញ​នោះ បានសម្រេច ឬ​យ៉ាងណា​នោះ ព្រោះ​តាមរយៈ​សកម្មភាព និង​ការរៀបរាប់​កន្លងមក ឃើញថា ពូ​ម៉ៅ ពិតជា​សោកស្ដាយ​នូវ​កំហុស​របស់ខ្លួន​ខ្លាំងណាស់ ហើយ​ចង់​ឲ្យ​ពេលវេលា​ត្រឡប់​ក្រោយ ដើម្បី មានឱកាស​ទៅ​មើលថែ​ប្រពន្ធ​កូន​ដូច​ពីមុន​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា​ ឧកញ៉ា ហ៊ីង បុញ្ញា​រិ​ទ្ធិ ហៅ ពូ​ម៉ៅ បានសម្រេច​ចិត្ត​បួស​ជា​ព្រះសង្ឃ នៅ​វត្ត​ពោធិ៍​អណ្តែត ក្នុង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ ហើយ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ពូ​ម៉ៅ ក៏បាន​លាចាក​សិក្ខាបទ​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​សម្រេចចិត្ត​បួស ពូ​ម៉ៅ បាន​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត ក្នុងការ​ផ្សះផ្សា​ជាមួយ​ភរិយា តែ​ហាក់​មិន​ទទួលបាន​ផល​សោះ​។ ដោយហេតុនេះ មុន​បួស លោក​បង​ម៉ៅ បានចេញ​វីដេអូ សុំទោស​ជា​សាធារណៈ​១ ដោយ​រៀបរាប់ថា «​ដោយសារតែ​ខ្លួន​អស់ជម្រើស សូម្បីតែ​ហ្វេ​ស​ប៊ុ​ក​, តេ​ឡេ​ក្រាម​, ប្រព័ន្ធ​ទាក់ទង​ទាំងអស់ ភរិយា​របស់លោក បាន​ប្លុក​ចោល​អស់ហើយ​។ ដូច្នេះ​លោក​គ្មាន​ជម្រើស​អ្វី ក្រៅពី​ធ្វើ​វីដេអូ​នេះឡើយ ដើម្បី​បង្ហាញជូន​ភរិយា​បានឃើញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បញ្ជាក់ថា កន្លងមក ខ្លួន និង​ភរិយា បាន​ឈ្លោះ​គ្នា​ពិត​ប្រា​មែន រហូត​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​មិន​ឲ្យ​លោក​ចូល​ផ្ទះ​។ លោក​ថា នេះ​មិនមែនជា​ការសម្ដែង​ដើម្បី​ប្រយោជន៍ ដូច​ការលើកឡើង​មួយចំនួន​នោះឡើយ គ្មាន​អ្នកណា​យក​កិត្តិយស​គ្រួសារ​មក​សម្ដែង​នោះទេ​។ នេះ​ដោយសារ​ការខឹង​មួយ​ឆាវ ឈានទៅដល់​ចំណុច​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បញ្ជាក់ទៀតថា នេះ​ក៏​ជា​វីដេអូ​មួយ ដែល​លោក​ធ្វើការ​សុំទោស​ជា​សាធារណៈ ក៏ដូចជា​ការសុំ​ទោស​ដ​ល់​ភរិយា​របស់លោក ព្រោះ​រយៈពេល​កន្លងមក​នេះ លោក​រស់នៅ​ផ្ទះ​ម្ដាយ​របស់លោក​។ ដូច្នេះ​រយៈពេល​រស់នៅ​បែក​គ្នា​នេះ លោក បានគិត​ឃើញ​ពី​ចំណុច​ខ្វះខាត និង​កំហុស​របស់ខ្លួន​។​លោក​នឹងធ្វើ​ការកែប្រែ​ដើម្បី​គ្រួសារ ភរិយា និង​កូន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​បន្ថែមទៀតថា លោក​សុំ​ធ្វើ​វីដេអូ​នេះ ដើម្បី​សុំ​អភ័យទោស​ដល់​ភរិយា ដើម្បី​ឲ្យ​គាត់​បានឃើញ ហើយ​ដក​ពាក្យបណ្ដឹង​ពី​តុលាការ ឲ្យ​លោក​បាន​ចូល​ផ្ទះ មើលថែ​ប្រពន្ធ និង​កូន ដូចដើម​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បញ្ជាក់​នៅ​ចុង​វីដេអូ​ថា ខ្លួន​ទៅ​បួស​មួយ​រយៈពេល ដើម្បី​យក​ធម៌ មក​ដាក់​ក្នុង​ខ្លួន រក​អ្វីដែល​ស្ងប់​។ បន្ទាប់មក​លោក នឹងធ្វើ​អ្វីៗ​ដើម្បី​គ្រួសារ​របស់លោក​»​។ ដោយឡែក នៅ​រសៀល​ថ្ងៃទី​២២ ខែកញ្ញា​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ពូ​មៅ​សិ​ក​វិញ​ហើយ​បងប្អូន​» បាន​បង្ហោះ​វីដេអូ​ពូ​ម៉ៅ ដោយ​បញ្ជាក់ថា «​ពូ​មៅ​សិ​ក​វិញ​ហើយ​បងប្អូន​»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment