ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ យើងឃើញថា តារាសម្ដែងបែបកំប្លែង និងជាពិធីការិនី កញ្ញា ផេន ខេត កាន់តែមានប្រជាប្រិយភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ដោយសារតែភាពប៉ិនប្រសប់ក្នុងការប្រើវោហារស័ព្ទកំប្លុកកំប្លែងរបស់នាងផ្ទាល់តែម្ដង។
ក្នុងនោះ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ និងឆាប់ចំណាំនាងបាននោះ គឺដោយសារតែ ផេន ខេក នាងមានរូបរាងធាត់។ សាច់ទ្រលុកទ្រលន់នោះឯង។ ប៉ុន្តែទោះបីជាមិនមានរាងស្លីមដូចតារាដទៃក៏ដោយ តែគ្រប់ពេលដែលនាងបង្ហាញខ្លួនតាមកម្មវិធីម្ដងៗ សម្រាប់ការលេងខ្លួនរបស់នាង គឺខ្ញង់ៗមិនឲ្យចាញ់នរណាឡើយ។
ជាពិសេស បើងាកមកមើលរូបភាពមួយចំនួនខាងក្រោមនេះ យើងឃើញថា ផេន ខេក ពិតជាស្រស់ស្អាត ស្រស់ស្រទន់មានមន្តស្នេហ៍ខ្លាំង នៅពេលដែលនាងបានរៀបចំតុបតែងខ្លួន ជាមួយឈុតសម្លៀកបំពាក់បែបប្រពៃណីបុរាណ។ ហើយតាមរយៈរូបភាពទាំងនោះ ហ្វេនៗឃើញហើយក៏សរសើរស្ទើរគ្រប់គ្នាផងដែរ៕
ប្រភពពីkhmerload
សូមទស្សនារូបភាពខាងក្រោម៖