រាជធានីភ្នំពេញ៖ ក្នុងឱកាសខួបលើកទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិភណ្ឌពិភពលោក ០៧ ខែកក្កដា ០០៨ – ០៧ កក្កដា ២០២១ គេឃើញតារាសម្ដែងស្រីកញ្ញា នី មុន្នីនាថ បានបង្ហោះសារ
អបអរសាទរទាំងព្រលឹម ដោយរៀបរាប់ជាមួយសំណេររំភើបរីករាយដូច្នេះថា«អបអរសាទរ ខួប១៣ឆ្នាំហើយ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា
ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២១)»។
ជាមួយគ្នានោះ នៅពីក្រោមការបង្ហោះនេះដែរ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលរួមអបអរសាទរចេញពីចិត្តនឹងបេះដូងចំពោះសម្បត្តិវប្បធ៌
ដូនតាខ្មែរនៅក្នុងឱកាសដ៏ពិសេសនេះ ដោយពាក្យពេចន៍ដូចគ្នាថា«អបអរសាទរខួបទី ១៣ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២១»៕
ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖