កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងសួស វីហ្សា និងលោកថមមី ទៅទិញមាសពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា ដោយចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ ហើយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ពួកគេ បោះទុនកន្លះលានដុល្លារ សហការជាមួយក្រុមហ៊ុនអ្នកស្រី ទ្រី ដាណាតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថតចុះអនុស្សារណៈជាច្រើនសន្លឹកនោះ តារាចម្រៀង សួស វីហ្សា បានរៀបរាប់ថា «កម្មវិធីចុះអនុស្សរណៈ លើកិច្ចសហការដៃគូវិនិយោគរួមគ្នាលើផលិតផល អាហារបំប៉នសុខភាព NNP រវាងក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេតឌីង ខូលអិល ធីឌី និង ក្រុមហ៊ុន ធី អេស ជេជេ ប្រេន ខាំផេននី ខូលអិល ធីឌី»។
តារាចម្រៀងមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ បានបន្តទៀតថា «លើកនេះដើម្បីភរិយា អូនសូមអរគុណលោកប្តីដែលធ្វើដើម្បីអូន ចំហាយថវិកាបោះទុន ៥០ម៉ឺនដុល្លារ ចូលរួមសហការជាមួយក្រុមហ៊ុនយក្ស របស់បងស្រីទ្រី ដាណា សូមអរគុណអ្នកបងខ្លាំងណាស់សម្រាប់ការផ្តល់ឱកាសអោយប្អូនៗបានចូលរួមសហការ»។
សួស វីហ្សា បានធ្វើការសន្យាថា «ប្អូនសន្យានឹងប្រឹងប្រែង តស៊ូ កាន់ដៃគ្នា ដើររួមគ្នាដើម្បីគោលដៅរួមគ្នានៃការសហការរបស់យើងកាន់តែជោគជ័យខ្លាំង សូមហេងហេងទាំងអស់គ្នា សង្ឃឹមថា នឹងជោគជ័យកាន់ខ្លាំង»។
ដោយឡែកលោកថមមី ក៏បានបញ្ជាក់ស្រដៀងគ្នានេះដែរថា «កម្មវិធីចុះអនុស្សរណៈ លើកិច្ចសហការដៃគូ វិនិយោគរួមគ្នាលើផលិតផល អាហារបំប៉នសុខភាព NNP រវាងក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេតឌីង ខូលអិល ធីឌី និង ក្រុមហ៊ុន ធី អេស ជេជេ ប្រេន ខាំផេននី ខូលអិល ធីឌី»។
ថមមី បន្តទៀតថា «លើកនេះដើម្បីភរិយាក្នុងនាមជាស្វាមីចំហាយថវិកាបោះទុន ៥០ម៉ឺនដុល្លារចូលរួមសហការជាមួយក្រុមហ៊ុនខ្លាំង របស់អ្នកបងទ្រី ដាណា តែម្តង I love You Sous Visa ហេងហេង សង្ឃឹមថា នឹងជោគជ័យ»។
ចំពោះអ្នកស្រី ទ្រី ដាណាវិញ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកនៅថ្ងៃដដែលនេះ ដោយបញ្ជាក់ដែរ ថា «ជាមួយប្អូន ថមមី និង សួស វីហ្សា ថ្ងៃនេះធ្វើសន្និសីទកាសែតរួមគ្នា ចុះអនុស្សរណៈសហការធ្វើជាដៃគូជំនួញលើអាហារបំប៉នសារាយសមុទ្រ NNP ឃើញពួកគាត់តស៊ូ មិនពាក់ព័ន្ធឬបំពានអ្នកដទៃ ចូលចិត្តពួកគាត់។ ជូនពរប្អូនទាំង២ ជោគជ័យលើមុខជំនួញថ្មី ហេងហេង ណា»៕ សូមទស្សនា វីដេអូខាងក្រោមនេះ ៖