ផ្ទុះកូវីដ១៩ខ្លាំងពេកថៃត្រៀមយកទីតាំងព្រលានយន្តហោះធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺ…

ប្រទេសថៃគ្រោងនឹង​កែប្រែស្ថានីយមួយនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់មួយ​ទៅជាមន្ទីរពេទ្យ ដោយសារការកើនឡើងករណីឆ្លង​ជំងឺកូវីដ១៩​ ខណៈ​ប្រព័ន្ធសុខភាពសាធារណៈបង្ហាញសញ្ញាធូរស្បើយតិចតួចបំផុត។ នេះបើយោងតាមប្រភពព័ត៌មាន Bloomberg ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសនេះ កាលពីល្ងាចថ្ងៃអង្គារបានឱ្យដឹងថា ក្រុមហ៊ុន Airports of Thailand Pcl ដែលជាប្រតិបត្តិករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ត្រូវបានគេស្នើសុំឲ្យផ្លាស់ប្តូរស្ថានីយដែលទើបសាងសង់ថ្មី ទៅជា​បន្ទប់សង្គ្រោះបន្ទាន់ (ICU) បន្ទប់ព្យាបាល និងជាទីកន្លែងសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល ​ទៅមធ្យម ហើយ​ទីតាំងនេះទៀតសោធ នឹងអាចដាក់គ្រែអ្នកជំងឺយ៉ាងតិច ៥,០០០ គ្រែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើយោងតាមលោក Kumnuan Ungchusak អ្នកជំនាញផ្នែករោគរាតត្បាត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានលើកឡើង​កាលពីសប្តាហ៍មុនថា អគារសុខាភិបាល​គឺពេញអស់ហើយ ហើយអត្រាអ្នកស្លាប់អាច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កើនឡើងទ្វេដងនៅខែសីហា ប្រសិនបើ​ករណីឆ្លងនេះនៅតែបន្តកើនឡើង។
គួរជម្រាបថា ករណីឆ្លងនិងស្លាប់ដោយសារកូវីដ១៩នៅប្រទេសថៃ បានកើនឡើងដល់កំណត់ត្រាថ្មី​ក្នុងខែនេះ ហើយ​ភាគច្រើនស្ថិតនៅក្នុងទីក្រុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាងកក ខណៈដែលក្រុមការងារកូវីដ១៩ ក៏​ត្រៀមនឹងពិចារណាលើសំណើសម្រាប់ការ​បិទខ្ទប់នៅចំណុចសំខាន់ៗនៃទីក្រុងបាងកក និងតំបន់ជុំវិញ​ផងដែរ។
ប្រភព​ពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment