តារាកម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងលំដាប់ជួរមុខ កញ្ញា នី មុន្នីនាថ ចាប់តាំងពីចូលសិល្បៈមក នាងតែងតែត្រូវបានមហាជន និងហ្វេនៗពេញចិត្ត និងសរសើរពីសមត្ថភាពសម្ដែងរបស់នាងមិនដាច់ពីមាត់ ជាពិសេសនោះនាងក៏ត្រូវបានគេនិយមហៅថា ជាតារាទឹកភ្នែកផងដែរ ព្រោះគ្រប់រឿងដែលនាងសម្ដែងជាតួកម្សត់ គឺនាងដាក់មនោសញ្ចេតនាបានល្អ ទឹកភ្នែកស្រក់តក់ៗដូចសាច់រឿងពិតយ៉ាងដូច្នោះ។
ជាក់ស្ដែង ថ្មីៗនេះ រូបភាពជាច្រើនរបស់ នី មុន្នីនាថ ទើបតែត្រូវបានផលិតកម្ម Sastra Film យកមកបង្ហោះ ដើម្បីបង្ហាញឈុតឆាកខ្លះៗ ដែលនាងបានសម្ដែងជាតួឯកស្រីក្នុងរឿង «នាងបដាចារ» ដែលជារឿងព្រេងដ៏កម្សត់របស់ខ្មែរយើង។
ដោយក្នុងនោះផងដែរ គ្រប់ឈុត គ្រប់ឆាកដែល នី មុន្នីនាថ បានសម្ដែង យើងឃើញថា តារាស្រីរូបនេះ ពិតជាធ្វើបានល្អខ្លាំងមែនទែន ទោះរឿងមួយនេះ នៅមិនទាន់ចេញជាវីដេអូនៅឡើយ ប៉ុន្តែគ្រាន់តែឃើញរូបភាពខ្លះៗដែលខាងផលិតកម្មបានបង្ហោះនៅលើបណ្ដាញសង្គមទាំងនោះ ក៏ហ្វេនៗទន្ទឹងរង់ចាំទស្សនាការសម្ដែងពេញរបស់តារារូបនេះយ៉ាងអន្ទះសាសឹងគ្រប់គ្នាផងដែរ៕
ប្រភពពីkhmerload
សូមទស្សនារូបភាពខាងក្រោម៖