បន្ទាប់ពីចំណាយលុយទិញ មាស ពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា អស់ជាង១០ម៉ឺនដុល្លាររួចមក កាលពីពេលថ្មីៗកន្លងទៅនេះ លោកថមី បានបង្ហើបពីគម្រោងបើកហាងពេជ្រ ខណៈអ្នកស្រី ទ្រី ដាណា ក៏បើកចំហបេះដូងក្នុងការរង់ចាំសហការផងដែរ។
នៅក្នុងសារអ្នកស្រី ទ្រី ដាណា នាពេលនោះ បានបញ្ជាក់ថា «បងរីករាយសហការជាមួយពួកប្អូនជានិច្ច បងស្រឡាញ់ និងមើលឃើញពីភាពតស៊ូខំប្រឹងរបស់ប្ដីប្រពន្ធអូនណាស់ ពួកប្អូនជាមនុស្សល្អ ហើយមិនចេះពាក់ព័ន្ធនឹងរឿងអ្នកដទៃទៀត។
ដោយឡែក នៅពេលនោះ អ្នកនាង សួស វីហ្សា កាលពីថ្ងៃទី២២ ខែកញ្ញា ក៏បានស្ក្រីនសតសារខាងលើនេះ ភ្ជាប់ជាមួយនឹងការរៀបរាប់ថា «ប្អូនទាំងពីរពិតជាអរគុណបងខ្លាំងណាស់ ដែលស្រលាញ់ចូលចិត្តប្អូនទាំងពីរ
ហើយប្អូនទាំងពីរក៏ចង់សុំទោសបងជំនួសហ្វេនៗផង ដោយប៉ុន្មានថ្ងៃមុននេះប្អូនឃើញមានគេស៊ែរច្រើន និងឃើញមានអ្នកខមមិនពាក្យមិនល្អជាច្រើនទៅកាន់បង ដោយគ្រាន់តែពួកគាត់ឃើញបងស៊ែរVideoរបស់ពួកខ្ញុំថា ទៅទិញពេជ្រពីបងឆ្លងហេង តាមពិតមិនមានអ្វីខុសទេបងដោយគ្រាន់តែអ្នកលក់ស៊ែរជូនពរអតិថិជនអោយហេងៗនោះ បងជាមនុស្សរឹងមាំណាស់ ប្អូនតែងតែរៀនសូត្រពីបងជាគំរូ»។
ក្រោយពីការបង្ហាញបេះដូងបើកចំហឲ្យគ្នាទៅវិញទៅមក មិនបានប៉ុន្មានថ្ងៃផង ទីបំផុតអ្នកស្រី ទ្រី ដាណា និងលោកថមមី ព្រមទាំងអ្នកនាង សួស វីហ្សា បានធ្វើសន្និសីទសារព័ត៌មាន ចុះអនុស្សរណៈលើកិច្ចសហការរវាងក្រុមហ៊ុនដាណាទ្រី និង លោកថមមី លោកស្រីសួសវីសា តែម្ដង។
គួរបញ្ជាក់ថា ក្រោយពីទិញមាសពេជ្រ នៅហាងអ្នកស្រីទ្រី ដាណា រួចមក រាសីរបស់លោកថមមី និងអ្នកនាង សួស វីហ្សា ឡើងស្រើតៗតែម្ដង។ ប្រការនេះ អ្នកស្រី ទ្រី ដាណា ធ្លាប់សន្មតថា ទិញមាស ទិញពេជ្រ នៅហាងខ្លួនឆ្លងមាន ឆ្លងបាន៕ ដើម្បីកាន់តែជ្រាបច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖