រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា មានបងប្អូនខ្មែរជាច្រើន ប្រាកដជាស្គាល់ហើយ លោក អាចារ្យអេ ដែលភាគច្រើន មហាជនធ្លាប់បានឮសម្លេងរបស់រូបលោក តាមវិទ្យុABC ដែលជា ប៉ុស្តវិទ្យុមានប្រជាប្រិយភាពខ្លាំង ក្នុងប្រទេសកម្ពុជា។
បើក្រឡេកទៅមើល ពីគ្រួសាររបស់រូបលោកវិញ លោក អាចារ្យអេ មានកូនចំនួន៣នាក់ ក្នុងនោះ ស្រី២នាក់ និងប្រុសម្នាក់ លើសពីនេះទៅទៀត កូនស្រីច្បង និងកូនប្រុសបន្ទាប់ ត្រូវបាន ស្រទាប់យុវវ័យជាច្រើន ធ្លាប់បានស្គាល់ពីមុនរួចមកហើយ ដោយសារតែ អ្នកទាំងពីរជា YouTuber ល្បីឈ្មោះជាខ្លាំង។
មិនតែប៉ុណ្ណោះ ជឿជាក់ថា មានហ្វេនៗតិចណាស់ ដែលធ្លាប់បានដឹងពីរឿងនេះ តែសម្រាប់កូនស្រី Fern Seng ក៏ធ្លាប់បង្ហើបរួចមកហើយថា លោកប៉ា ធ្លាប់រស់នៅប្រទេសថៃ ហើយមានជំនួញនៅកម្ពុជា ទើបផ្លាស់មករស់នៅរាជធានីភ្នំពេញទាំងគ្រួសារ តែម្តង។
ជាមួយគ្នានេះ អ្នកទាំងពីរ មើលទៅហាក់បីដូចជា កូនៗដែលឯករាជ្យជាខ្លាំង ដែលកូនស្រីសព្វថ្ងៃនេះ កំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី ចំណែកឯកូនប្រុស Fa Seng និងស្រីពៅ រស់នៅរាជធានីភ្នំពេញ ហើយមិនតែប៉ុណ្ណោះ ពួកគេសុទ្ធតែ ជាក្មេងៗដែលពូកែថែមទៀតផង ចេះប្រើភាសាចំនួន៣យ៉ាងស្ទាត់ជំនាញ ជាពិសេស ភាសាអង់គ្លេស ហើយសមត្ថភាពខាងផ្នែក បច្ចេកវិទ្យាក៏មិនធម្មតាដែរ ដោយពួកគេ សុទ្ធតែធ្លាប់បានធ្វើ Vlog តាំងពីនៅអាយុក្មេងៗមកម្លេះ ៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖