រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជានៅចាំមិនភ្លេចឡើយ ពិធីការិនីដ៏ស្រស់ស្អាតរបស់ទូរទស្សន៍ MYTV និងជាតារាម៉ូឌែលកញ្ញា មាន ពេជ្ររីតា ដែល
កាលពីថ្មីៗនេះ ដែលបានរងនូវអាស្រូវចំរូងចម្រាស់យ៉ាងកក្រើក ជាមួយនឹងឧកញ៉ា ហេង សៀ រហូតមានការប្ដឹងផ្ដល់ឡើងតុលារ និងឈានដល់ចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា ថែមទៀតផង ។
ដោយកាលនោះឧកញ៉ា ហេង សៀ បានប្ដឹង និងចោទថានាងបានប្រើប្រាស់អំពើហិង្សា និងលួចទ្រព្យសម្បត្តិរបស់ខ្លួន ខណៈដែលកញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យបណ្ដឹងទៅឧកញ៉ា ហេង សៀ វិញ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ដ ។
យ៉ាងណារឿងរ៉ាវដ៏ក្ដៅគគុកនោះស្ងប់ស្ងាត់មិនទាន់បានប៉ុន្មាន ក៏លេចឮដំណឹងថា អតីតបេក្ខនារី Miss Grand Cambodia កញ្ញា មាន ពេជ្ររីតា បានជួបទុក្ខជាថ្មីបន្តទៀត ដោយជីដូនជាទីស្រលាញ់របស់នាងបានទទួលមរណភាពកាលពីម្សិលមិញ ។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីសាច់ញាតិជិតស្និតរបស់នាង ប៉ុន្តែយើងក៏មិនអាចសុំការបញ្ជាក់ពីក្រុមគ្រួសារនៃសពបានទេថា ការបាត់បង់ជីវិតយ៉ាងឆាប់រហ័សរបស់ជីដូនកញ្ញា មាន ពេជ្ររីតា នេះ បណ្ដាលមកពីមូលហេតុអ្វីឡើយ ។
គួរបញ្ជាក់ដែរថា ត្រឹមតែរយៈពេលដ៏ខ្លី ពិធីការិនី និងជាតារាម៉ូឌែលកញ្ញា មាន ពេជ្ររីតា បានជួបទុក្ខផ្ទួនៗគ្នាដល់ទៅពីរលើក ដែលកត្តានេះបានធ្វើឱ្យមហាជនមានការអាណិតអាសូរនាងជាពន់ពេក ហើយក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃការបាត់បង់ជីដូនជាទីស្រលាញ់ត្រឹមមួយប៉ប្រិចភ្នែកនេះផងដែរ ៕
ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖