តារាចម្រៀង សួស វីហ្សា និងលោកថមមី ក្រៅពីកំពុងសាងកេរ្តិ៍ល្បីល្បាញហើយនោះ បច្ចុប្បន្ន ពួកគេ ទាំង២នាក់ ក៏ត្រូវបានគេដឹងថា ជាមនុស្សចិត្តធម៌ផងដែរ ដោយឧស្សាហ៍ជួយអ្នកក្រីក្រ ចាស់ជរាជាដើម។
ជាក់ស្ដែងក្នុងអំឡុងឆ្នាំ២០២០ សួស វីហ្សា និងស្វាមី បានសាងសង់ផ្ទះជូនលោកតាចាស់ជរាម្នាក់ នៅខេត្តស្វាយរៀង ដើម្បីឲ្យលោកតាមានផ្ទះសមរម្យសម្រាប់រស់នៅ មានផ្ទះបាយ និងមានបន្ទប់ទឹកសម្រាប់ប្រើប្រាស់។ កាលពីអំឡុងចេញពីមន្ទីរពេទ្យ ក្រោយពីសម្រាលកូន សួស វីហ្សា ក៏ធ្លាប់ជូនថវិកាដល់ចាស់ជរា តាមចិញ្ចើមផ្លូវ ដែលខ្លួនជិះកាត់ផងដែរ។
ដោយឡែកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ សួស វីហ្សា និងស្វាមី ក៏បានជូនថវិកាមួយចំនួនដល់លោកយាយម្នាក់ផងដែរ ហើយបង្ហោះវីដេអូ រៀបរាប់ដូច្នេះថា «លោកយាយចាស់អាយុ 86ឆ្នាំម្នាក់ ជិះកង់បណ្ដើរ រុញកង់បណ្ដើរដើរលក់នំរស់នៅជួលបន្ទប់ជួលគេនៅតែឯងនៅភ្នំពេញ ធ្វើនំលក់ ចៃដន្យបានជួបប្តីប្រពន្ធខ្ញុំតាមផ្លូវ
អាណិតណាស់ ពួកយើងក៏បានជូនជាសទ្ធាទានខ្លះៗតាមលទ្ធភាព ដល់គាត់ បានដោះស្រាយជីវភាពរស់នៅខ្លះ និងទុកគ្រាន់អោយគាត់បានទៅស្រុកកំណើតធ្វើបុណ្យ លោកយាយគាត់សប្បាយចិត្តដល់ថ្នាក់យំ ហើយគាត់យំជូនពរដល់យើងខ្ញុំទាំងទឹកភ្នែក
អាណិតណាស់យាយគេយាយយើង ម៉ែគេម៉ែយើង សូមជូនផលបុណ្យទាំងអស់ដល់ក្រុមគ្រួសារខ្ញុំដល់កូនស្រីខ្ញុំJennyផង ជាពិសេសបងប្អូនកម្ពុជាយើងទាំងអស់ផង សាងអំពើល្អ រមែងបានផលបុណ្យល្អ»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូខាងក្រោមនេះ ៖