អុញនោះ! ថ្ងៃ​កាន់​បិណ្ឌ នាយ​ព្រែក ជូន​លុយ យាយ​យ៉យ ត្រូវ​បាន​គេ​សរសើរ​ថា ជា​កូន​ល្អ តែ​មាន​អ្នក​ខ្លះ​ឆ្ងល់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកស្រី នួន សារី វ័យ​៦៥​ឆ្នាំ ដែល​គេ​ស្គាល់​ច្បាស់​ថា យាយ យ៉យ មាន​ស្រុកកំណើត​នៅ​ភូមិ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល បាន​មក​ផ្សងព្រេង​នៅ​ភ្នំពេញ​តាំងពី​អ្នកស្រី ទើប​មាន​អាយុ​១៤​ឆ្នាំ មក​ម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​ជីវិត​ស្នេហា​របស់​ នួន​ សារី ហៅ​យាយ​យ៉យ ​វិញ​ អ្នក​ស្រី​មិន​បាន​រៀប​ពិធី​មង្គល​ការ​អ្វី​ទេ ព្រោះ​ អ្នក​ស្រី​ត្រូវ​បាន​គេ​ចាប់​ជា​គូៗ​រៀប​មង្គល​ការ​តាំង​ពី​សម័យ​ប៉ុល ពត​។ សព្វ​ថ្ងៃ​អ្នក​ស្រី​មាន​កូន​ចំនួន​៤​នាក់​ ស្រី​២​ ប្រុស​២។ ក្នុង​ចំណោម​កូន​ទាំង​៤ កូន​ពៅ​ប្រុស​របស់​អ្នក​ស្រី ឈ្មោះ​​​​ខេ​ង រតនៈ ហៅ​នាយ​ព្រែក ក៏​មាន​និស្ស័យ​ខាង​សិល្បៈ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់ នាយ​ព្រែក គឺជា​ពិធីករ​រូប​សង្ហា ដែល​កំពុង​កើន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ ជាមួយ​នឹង​ទេពកោសល្យ និង​សមត្ថភាព​ខ្ពស់​។ ស្របពេល ដែលមាន​រូបរាង​សង្ហា​ហើយ​នោះ នាយ ព្រែក​ថែមទាំង​ច្រៀង​បាន​យ៉ាង​ពីរោះ​ទៀត​ផង ហើយក៏​ឧស្សាហ​ច្រៀង​ជាមួយ​យាយ​យ៉យ ដែលជា​ម្ដាយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ នាយ​ព្រែក ក៏​ជា​កូន​កតញ្ញូ និង​ស្រឡាញ់​ម្ដាយ​របស់ខ្លួន​ខ្លាំងណាស់​។ ជាក់ស្ដែង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​៣​នេះ នាយ​ព្រែក បាន​បង្ហោះ​រូបថត​ជូន​លុយ​ម្ដាយ​សម្រាប់​ខែ​ភ្ជុំ ហើយ​ប្រាប់ថា «​អនុមោទនា​បិណ្ឌ​3 ជូន​លុយ​ម៉ែ​ខែ​ភ្ជុំ Yey Yoy»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ បាន​សរសើរ​នាយ​ព្រែ​កថា «​កូនប្រុស​ដ៏​ល្អ​, កូន​ល្អ ប្រកបដោយ​ធម៌​, កូន​ល្អ​ណាស់​ពូ​ព្រែក​, កូន​កតញ្ញូ​ល្អ​, កូន​ល្អ​ណាស់​ន៎៎​អាយ​ដល​។ ទោះ​យ៉ាងណា ក៏មាន​អ្នកខ្លះ​និយាយ​បែប​លេងសើច និង​លើក​ជា​ចម្ងល់​ថា​« ម៉ែ​សន្សំទុក​ដណ្តឹង​កូន​គេ​, សំពះ​ម៉ែ​ឬ​សំពះ​កាំ​មេ​រ៉ា​?»៕ ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា វីដេអូ​ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment