សម​គ្នាខ្លាំង​ណាស់​! ថ្ងៃ​កាន់បិណ្ឌ វីរៈ និច្ច និង​គូ​ដណ្ដឹង ដាក់​មួយ​ឈុត​នេះ​ សមសួន​ដល់​ហើយ ហើយ​ថែមទាំង​ប្រាប់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ តារាចម្រៀង វីរៈ​និច្ច បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​ទទួល​ដំណឹង​ថា នាង ភ្ជាប់​ពាក្យ​ជាមួយ​បុរស​សង្ហា​ម្នាក់​យ៉ាង​ស្ងាត់ៗ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់ពាក្យ​, កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ ម្ចាស់​បទ «​នៅ​single​បាន​ស្ទាវ​» រូប បាន​បង្ហោះ​រូបថត​Pre-Wedding ជាច្រើន​សន្លឹក មើលទៅ​ពិតជា​ស្រស់ស្អាត និង​សក្ដិសម​គ្នា​ខ្លាំងណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ក្នុងឱកាស​កាន់បិណ្ឌ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​Image Hunter Photographyបាន​បង្ហោះ​រូបថត​Pre-Wedding ជាច្រើន​សន្លឹក​ទៀត អម​ដោយសារ​រៀបរាប់​យ៉ាងខ្លី​ថា «​បុណ្យ​ភ្ជុំបិណ្ឌ​អបអរសាទរ​ដល់ កញ្ញា វីរៈ​និ​ច និង អនាគត​ស្វាមី ដែល​បានជ្រើសរើស​ការថត Pre wedding ពី IMAGEHUNTER STUDIO ចាំ​តាមដាន​ទាំងអស់គ្នា​នូវ​រូបភាព​Pre wedding outdoor បន្តទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ វីរៈ​និច្ច ក៏បាន​បង្ហោះ​រូបថត​ដ៏​ស្រស់ស្អាត​ជាច្រើន​សន្លឹក​ផងដែរ ហើយ​ប្រាប់ថា​« ថ្ងៃ​រវល់​របស់​ពួក​ខ្ញុំ, Pre wedding ឥត​ល្ហែ​,»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​អបអរសាទរ និង​លើក​សរសើរ​ថា «​សម​គ្នា​មើល​ទៅ​ស្អាត​ណាស់​idol, ស្អាត​សាហាវ មង​ថ្លៃថ្នូរ​ណាស់​សម​, ស្អាត​ណាស់​, ស្អាត​ណាស់​អូន​, ស្អាត​ណាស់​ចែ​»​។ ក្រៅពី​អ្នកគាំទ្រ​នោះ ពិធី​ការិនី ហ៊ិ​ន ចាន់នី​រ័ត្ន ចាប់អារម្មណ៍​ក៏​ចូល​ទៅ​ដាក់​ស្ទីក​ឃ័​របេះ​ដូង​ផងដែរ ហើយ​ជា​ការ​ឆ្លើយតប វីរៈ​និច្ច ក៏​ដាក់​ជា​ស្ទីក​ឃ័​របេះ​ដូង​ទៅវិញ​ផងដែរ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment