ពិតណាស់ ក្រោយពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចប្រកាស ឲ្យសត្វតោ អាចត្រលប់ទៅផ្ទះវិញដូចដើម ហើយប្រគល់ថ្លៃផាកពិន័យត្រលប់ ទៅវិញនោះ ពេលនេះ សត្វតោ បានទៅដល់ផ្ទះដោយសុវត្ថិភាព។
ជាមួយគ្នានេះ ម្ចាស់តោ ទម្លាយប្រាប់ថា មានបងប្អូនខ្មែរជាច្រើន បានទៅលេង កូនតោ ឈ្មោះ ហ៊ីម៉ា នេះ លើសពីនេះទៅទៀត ក្នុងរយៈពេល ២ថ្ងៃនេះ គឺមានភ្ញៀវទៅលេងកាន់តែច្រើន ជាងនេះទៅទៀត រូបលោក បាន
សំណូមពរឲ្យអ្នកទៅលេងទាំងអស់ គួរប្រុងប្រយ័ត្ន ព្រោះមានមនុស្សច្រើន កូនតោ អាចផ្អើល ហើយបង្កឲ្យមានគ្រោះថ្នាក់ ដូចនេះ ភ្ញៀវទៅលេង បានត្រឹមតែថតបានហើយ កុំស្និទស្នាលពេក។
ដោយក្នុងនោះ រូបលោក បានបញ្ជាក់ថា ៖
រយះពេល២ថ្ងៃនេះមានបងប្អូនជាច្រើនបានមកលេងហុីម៉ា ប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូននៅតែបន្តការពារនឹងអនុវត្តវិធានការ ៣ការពារ ៣កុំអោយបានភ្ជាប់
ជានិច្ចជៀសវាងជំងឺនេះរីករាលដាល់កាន់តែខ្លាំងធ្វើអោយថ្នាក់ដឹកនាំពិបាកហើយសង្ឃឹមថាពេលដែលបងប្អូនមកលេងហុីម៉ា ត្រឹមមើលនឹងថតបានហើយកុំលេង
ស្និតស្នាលពេកជៀសវាងការពារខ្លាចមនុស្សច្រើនធ្វើអោយវាភ័យអាចមានបញ្ហាផ្សេងៗដែលយើងមើលមិនឃើញអាចកើតឡើង៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖