ជ័យ សុវ៉ាត ស្រក់ទឹកភ្នែក ក្រោយ​ឃើញ​​ម្ដាយ​ជូនពរថ្ងៃកំណើត​តាម​ហ្វេស​ប៊ុក ខណៈ​ដែល​ខ្លួន​​​កំពុង​បំ​ពេញ​កាតព្វកិច្ចជួយសង្គ្រោះអ្នកជំងឺ

រាជធានីភ្នំពេញ ៖ មហាជនអ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​មានការ​ចាប់​អា​រម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារា​ចម្រៀង​របស់សាន់ដេ និងជា​គ្រូពេទ្យ​ជួរមុខ​ប្រ​យុទ្ធ​ប្រ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆាំងជំងឺកូវីដ១៩​នៃ​សមាគមគ្រូពេទ្យធីតា លោក ជ័យ សុវ៉ាត ​ចែក​រំលែក​សំណេរ​ជូនពរ​មួយ​​របស់ម្ដាយ​ក្នុង​ថ្ងៃខួបកំណើតខ្លួន ដ្បិតឃើញហើយ​ធ្វើឱ្យ​លោក​រំភើប​ដល់​​ស្រក់​ទឹក​ភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ការ​ចែករំលែកនោះ ម្ចាស់បទ «ស្រអូនដល់កាន់ឈើច្រត» លោក ជ័យ សុ​វ៉ាត ​បាន​ភ្ជាប់ខ្លឹម​សារ​ថា «My tear drop when I read this caption, Thx mommy I love you forever» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងសាន់ដេលោក ជ័យ សុវ៉ាត ហើយអ្នកស្រី Yim Sokheam ដែលជាម្ដាយ បាន​ត្រឹម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរសេរសំណេរ​ជូនពរកូន​ពីចម្ងាយ តាមរយៈ​បណ្ដាញ​សង្គម ដ្បិតកូន​ប្រុស​កំពុងជាប់​បំពេញ​កាតព្វកិច្ច​ជួយ​សង្គ្រោះ​អ្នកជំងឺ​កូវីដ​១៩ ។ លោកស្រី Yim Sokheam បានរៀបរាប់យ៉ាង​មាន​ន័យ ស្ដាប់ហើយស្ទើរ ទប់​ទឹក​ភ្នែក មិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានថា «​រីករាយ​ថ្ងៃកំណើត​កូន​ប្រុសច្បងសម្លាញ់របស់ម៉ាក់ ខួប​កំ​ណើត​​កូន​ឆ្នាំ​នេះ កូនមិនបាន​ចំ​ណាយ​​ពេលរីក​រាយ​ដើម្បីខ្លួនឯង និងជា​មួយគ្រួសារ​ទេ តែកូន​ចំ​ណាយ​​​ពេលវេ​លា​ខ្លួនឯង​សម្រាប់ អ្នកគ្រប់គ្នា និងសង្គមជាតិ ម៉ាក់ពិត​ជា​មាន​មោទនភាព​ចំពោះ​កូន​ខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ថ្ងៃពិសេសរបស់កូន ម៉ាក់មិនមានកាដូ​អ្វីឱ្យ​ដល់​កូនទេ ម៉ាក់មាន​តែសេច​ក្តី​នឹក​រលឹកដ៏ធំធេងចំពោះកូន និងពរ​ពីម៉ាក់ សុំឱ្យ​កូនមានសុខ​សុវត្ថិភាព​ជៀស​ផុត​ពីជំងឺទាំង​ឡាយ ទទួលបានក្តីអាណិត​ស្រលាញ់ពី​អ្នកផងទាំងពួង និង​ជាពិសេស​សុំ​ឱ្យ​រាល់​ការប្រាថ្នា​របស់​កូនសម្រេចបានជោគជ័យ ។

ម៉ាក់នឹកកូនខ្លាំងៗ និង​តែង​តែ​ទន្ទឹង​រង់​ចាំ​ផ្លូវ​កូនត្រលប់​មកផ្ទះ​យើងវិញដោយសុខសុវត្ថិភាព ។ ឆាប់​មកផ្ទះវិញ​ណាកូន ម៉ាក់​នឹក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ទស្ស​និកជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជា​អ្នកគាំ​ទ្រលោក ជ័យ សុវ៉ាត បាន​ថ្លែង​ពាក្យពេចន៍​ជូន​ពរ​ជាហូរ​ហែ បន់ស្រន់ឱ្យ​កំ​លោះ​​សង្ហា​រូបនេះ ជួបតែសំណាងល្អ និងសុខភាព​ល្អក្នុង​ពេល​បំ​ពេញ​បេសកកម្ម​ផង​ដែរ ៕​ ប្រភព​ពី​ តារា​ញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment