លោកអ្នក បានជ្រាបរួចមកហើយថា នាយចឺម ចូលលេងកំប្លែងតាំងពីនៅតូចមកម្ល៉េះ ហើយជាដៃគូដ៏សក្ដិសមជាមួយ វ៉ាន់ នីឡា។ ប៉ុន្តែ ពេលពេញរូបពេញរាង នាយក៏ចាប់អាជីពតារាចម្រៀង ហើយបោះបង់ការលេងកំប្លែងតែម្ដង។
កន្លងមក គេដឹងថា មូលហេតុដែលនាយចឺម បោះបង់អាជីពជាតារាកំប្លែងនេះ ដោយសារ នាយចង់ពង្រឹង អាជីពជាតារាចម្រៀងប៉ុណ្ណោះ ហើយ ទំនងជាមិនដឹងមូលហេតុផ្សេងទៀតនោះឡើយ។ តែថ្ងៃនេះ នាយ បានបញ្ជាក់ហើយចំពោះមូលហេតុផ្សេងទៀតនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយ លោកអ៊ឹម ជីវ៉ា នាយចឺម បានរៀបរាប់ថា ខ្លួនចូលសិល្បៈតាំងពីអាយុ៩ឆ្នាំ ហើយពេលនេះ នាយមានអាយុ២៦ឆ្នាំហើយ។ ឆ្លើយទៅនឹងសំណួរថាតើដំបូងឡើយ នាយចឺមចូលលេងកំប្លែងតែម្ដង ឬក៏សម្ដែងកម្មវិធីអ្វីៗផ្សេងៗសិននោះ, នាយចឺម បញ្ជាក់ទៀតថា ពីមុនមក ចិត្តខ្លួនស្រឡាញ់ចម្រៀងទេ គ្រាន់តែខ្លួនធ្លាប់ថតកំប្លែង មានខ្សែបណ្ដាញកំប្លែង ទើបលេងកំប្លែងសិន។
ចំពោះមូលហេតុនៃការបោះបង់អាជីពជាតារាកំប្លែង មកស្រវាចាប់អាជីពជាតារាចម្រៀងវិញនោះ នាយចឺមបញ្ជាក់ថា ដោយសារខ្លួនពេញកំលោះពេញរូបពេញរាង មួយទៀតរឿងដោះអាវ គូរមុខគូរមាត់អី ចាប់ផ្ដើមលែងហ៊ានធ្វើ អៀនច្រើន ដូច្នេះក៏ផ្ដាច់ឈប់សម្ដែងកំប្លែងមកមកផ្គត់ផ្គង់ការងារចម្រៀងវិញ។
ឆ្លើយទៅនឹងសំណួរថាតើពេលនោះ មានស្នេហាហើយឬនៅនោះ នាយចឺម បញ្ជាក់ទៀតថា ពេលនោះ មានស្នេហាខ្លះហើយ ទើបលែងហ៊ានដោះអាវ ព្រោះស្រីស្អាតច្រើនណាស់កំពុងរង់ចាំមើល ដល់ដោះអាវចឹងទៅ មានអារម្មណ៍ថា អៀនៗ ព្រឺសម្បុរៗ»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖