ភ្នំពេញ ៖ តារាសម្ដែងស៊ិចស៊ី ដេននី ក្វាន់ បានប្រកាសថា ខ្លួននឹងបើកគ្លីនិកកែសម្ផស្សមួយជារបស់ខ្លួនឯង ដោយស្នើសុំឱ្យមហាជនជួយគាំទ្ររូបនាងផង។
ការប្រកាសក្ដែងៗរបស់តារាស្រីនិយមស្លៀកពាក់ស៊ិចស៊ីរូបនេះ គឺបន្ទាប់ពីរូបនាងបានទទួលជោគជ័យលើការវះកាត់កែសម្ផស្សជាច្រើនដង និងជាច្រើនកន្លែងនៃតួខ្លួននាពេលកន្លងមកដូចជា ភ្នែក ច្រមុះ មាត់ ចង្ការ ថ្គាម ដើមទ្រូង និងការវះកាត់លើរាងកាយរបស់នាង គឺសុទ្ធតែទទួលបានលទ្ធផលគួរជាទីគប់ចិត្ត ។
ដេននី ក្វាន់ បានអះអាងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «ខ្ញុំជោគជ័យជាមួយនឹងការវះកាត់កែសម្ភស្ស ដូចជា ភ្នែក ច្រមុះ មាត់ចង្ការ ថ្គាម ដើមទ្រូង និង រាង។ ឥឡូវនេះនាងខ្ញុំសម្រេចចិត្តថា បើកគ្លីនិកកែសម្ផស្សហើយ ជួយគាំទ្រផង ចង់ស្អាតមករក ដេននីក្វាន់ មក» ។
បើទោះជាអ្វីដែលនាងបានប្រកាសខាងលើនៅមិនទាន់លេចជារូបរាងក្ដី ប៉ុន្តែគេសង្កេតឃើញមានការគាំទ្រជាច្រើន និងមានភាពជឿជាក់ចំពោះនាង ដោយមិនមានការស្ទាក់ស្ទើរចិត្តឡើយ ។ ការណ៍នេះ ទំនងមកពីប្រវត្តិកែសម្ភស្សរបស់នាង ដែលធ្លាប់ឆ្លងកាត់មុខកាំបិតស្ទើររាប់មិនអស់ ហើយតែងតែទទួលបានភាពជោគជ័យ នោះឯង។
គួរបញ្ជាក់ថា តារាសម្ដែងស្រីនិយមស្លៀកឈុតប៊ីគីនី បញ្ចេញសាច់ខ្ចីម៉ត់រលោង ដេននី ក្វាន់ បានកែកុនសម្ផស្សជាមួយនឹងមុខកាំបិតជាច្រើនលើកច្រើនសារ ដើម្បីបន្ថែមសម្រស់លើសម្រស់ពីធម្មជាតិរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ ។ បើទោះជាយ៉ាងណា ដេននី ក្វាន់ ក៏ត្រូវបានគេដឹងថា ជាតារាស្រីមួយរូបដែលស្ថិតក្នុងចំណោមតារាស៊ិចស៊ីជាច្រើន ដែលបានលើកតម្កើងសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណម្ដងម្កាល តាមរយៈវីដេអូចម្រៀងរបស់ខ្លួន និងមានទឹកចិត្តសប្បុរសធម៌ ជួយសង្គ្រោះដល់ជនទីទាល់ក្រជាហូរហែរផងដែរ។
ទោះបីជាយ៉ាងណាកាលពីពេលថ្មីៗនេះគេឃើញ ដេនីក្វាន់ ប្រកាសពីការបែកបាក់ស្នេហា និងប្រកាសរកអ្នកស្អំបេះ ដូងផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ តារាសម្បូរទ្រព្យខាងលើ នៅមិនទាន់រកឃើញគូស្នេហ៍នៅឡើយទេ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖