អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានបំណងយូរហើយក្នុងការជួបជាមួយ ឧកញ៉ា ម៉ុង ឫទ្ធី នោះ ទីបំផុត ក៏បានឆ្លៀតទៅជួបដូចបំណងហើយ ព្រមទាំងស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យរួមគ្នាទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ឧកញ៉ា ម៉ោង ឫទ្ធី បានបញ្ជាក់ថា «វេលាម៉ោង២រសៀលថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២១ក្មួយឡេង ណាវ៉ាត្រា រួមដំណើរជាមួយលោកហេងឡុង បានចូលមករមណីយដ្ឋានអភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យដើម្បីស្វែងរកឱកាស វិនិយោគលើវិស័យអចលនទ្រព្យរួមគ្នា»។
ដោយឡែក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកផងដែរ ជាមួយនឹងការបញ្ជាក់ដែរថា «ខ្ញុំមានបំណងមកលេងលោកពូយូរហើយ ទើបឆ្លៀតបានពេលនេះអរគុណលោកពូ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នូវការចែករំលែកបទពិសោធន៍ល្អៗដល់ក្មួយ ព្រមទាំងការទទួលអាហារឆ្ងាញ់១ពេលនេះប្រកបដោយភាពកក់ក្ដៅ»។
អ្នកឧកញ៉ាចិត្តធម៌រូបនេះ បានបន្តទៀតថា «ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាច នឹងមានមុខជំនួញណាមួយនៅតំបន់នេះជាមួយលោកពូ។ ក្មួយសូមគោរពជូនពរលោកពូព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ មុខរបររកស៊ីកាន់តែជោគជ័យថែមទៀត»៕