ភ្នំពេញ៖ នៅពេលថ្មីៗនេះ រឿងរ៉ាវថៃបានលួចចម្លងប្លង់ និងរូបរាងប្រាសាទអង្គរវត្តបានក្លាយជារឿងដែលមានលក្ខណៈក្តៅជាងមុនកាន់តែខ្លាំង នៅពេលដែលមានបងប្អូនខ្មែរ និងសិល្បៈករសិល្បៈការនីជាច្រើនបាននាំគ្នាឈឺឆ្អាលរឿងនេះ រួមទាំងចំណាត់ការពីខាងក្រសួងវប្បធម៍ និងវិចិត្រសិល្បៈផងដែរ។
ជាក់ស្តែង យោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុក ដេននី ក្វាន់ បានធ្វើការនិយាយចំៗចំពោះដែលបានរៀបរាប់ខាងលើនេះ ដោយអត្ថន័យខ្លឹមសារមានដូចខាងក្រោម៖
ខ្ញុំសង្ឃឹមថាថៃនឹងមិនCopy ប្រាសាទអង្គរវត្តដូចការបកស្រាយរបស់ក្រសួងទៅចុះ
ហើយចុះជំហ៊ានបន្ទាប់បើសិនជាគេសាងសង់ហើយ ចេញមកដូចប្រាសាទអង្គរវត្ត100% តើក្រសួងនឹងចាត់ការដូចម្តេចវិញទៅ??? អោយគេវ៉ៃចោលឬយ៉ាងណា?
យ៉ាងណាមិញ ខណៈពេលនេះក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅតែបន្តតាមដានរឿងរ៉ាវនេះដោយយកទុកដាក់ផងដែរ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖