គេសង្កេតឃើញថា អ្នកនាង ដេត ម៉ាលីណា តាំងពីរស់នៅជាស្ត្រីម៉េមាយមក រូបសម្រស់របស់អ្នកនាង កាន់តែស្រស់ស្អាត ហើយការប្រកបរបររកស៊ី ក៏កំពុងដាក់ចុះដុះឡើងផងដែរ។
អ្នកនាង តែងតែឡាយលក់ផលិតផលជារៀងរាល់ថ្ងៃ ហើយក៏ឧស្សាហ៍បង្ហោះCaptionក្នុងការលើកទឹកចិត្តខ្លួនឯង ក៏ដូចជាអ្នកគាំទ្រផងដែរ។ ជាក់ស្ដែង នៅមុននេះបន្តិច អ្នកនាង បង្ហោះCaptionនិយាយពីពេលវេលា ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្ដូកតែម្ដង។
ស្ត្រីម៉េមាយកូន៣រូបនេះ បានបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួន អមដោយCaptionដូច្នេះថា «ពេលវេលានៃជីវិត មិនអាចវិលត្រឡប់ថយក្រោយវិញឡើយ ដូចនេះកុំបណ្តោយអោយពេលវេលាល្អៗបាត់បង់ទៅដោយកើតទុក្ខនឹងរឿង ដែលយើងមិនអាចកែប្រែបានអី រៀនដោះលែងខ្លួនឯងពីទុក្ខសោក
នៅក្នុងជីវិត យើងនឹងត្រូវជួបរឿងលំបាកៗ ប៉ុន្តែលំបាកមិនមែនមានន័យថា យើងមិនអាចធ្វើបាននោះទេ វាគ្រាន់តែទាមទារការតស៊ូព្យាយាមអត់ធ្មត់ក្នុងរឿងដែលលំបាកនោះតែប៉ុណ្ណោះ»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងជាការដាស់តឿនថា «ត្រូវហើយអ្នកណាក៏ជួបភាពលំបាកដែរ តែសំខាន់យើងត្រូវដឹងខ្លួនយើងថា យើងមានដោយសព្វថ្ងៃនេះ ដោយសារអ្នកណា កុំភ្លេចកំណើតខ្លួនថា ខ្លួនឯងមានសព្វថ្ងៃនេះបានមកពីណា អ្វីដែលសំខាន់ គឺកុំភ្លេចកំណើតខ្លួន, ស្រស់ស្អាតណាស់, ត្រូវណាស់អូន, អីយ៉ាស្រស់ស្អាត»៕