កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង សួស វីហ្សា និងលោកថមមី បានទៅទិញមាសពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា ដោយចំណាយអស់ជាង១០ម៉ឺនដុល្លារ ស្រាប់តែរាសីពួកគេឡើងស្រើតៗ គ្រាន់តែចាប់ផ្ដើមឡាយមានអ្នកមើលច្រើនសឹងមិនគួរឲ្យជឿនោះ។
ក្រោយពីប្ដីប្រពន្ធស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាខាងលើនេះ មានអ្នកទស្សនាច្រើននោះ អ្នកស្រី ទ្រី ដាណា ធ្លាប់អះអាងថា «មកជួបអ្នកហេង នឹងឆ្លងហេងៗ បងសប្បាយចិត្តណាស់ក្រោយពេល ដែលឃើញប្អូនបែបនេះ នេះបញ្ជាក់ឲ្យឃើញថា មាសនិងពេជ្ររបស់បងយកទៅប្រើហេងហេងកប់ស៊េរី ប្រាកដជាឆ្លងមានបាន និងហេងហេង (បងប្អូនកុំភ្លេចហាងពេជ្រដាណាទ្រី) រំភើបជំនួសប្អូនទាំងពីរ ហាងមាសពេជ្រមិនទិញក៏ចូលមើលបានដែរយកហេងៗ»។
ដោយឡែក Adminជីងចក់ក៏ចាប់អារម្មណ៍ចំពោះរឿងនេះផងដែរ ហើយថ្មីៗនេះ ថែមទាំងទទូចឲ្យតារាបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក Lionel Messiនាំគ្រួសារមកទិញពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណាទៀតផង។
Adminជីងចក់ បាននិយាយនៅក្នុងការឡាយ កាលពីពេលថ្មីៗនេះដូច្នេះថា «វីដេអូនេះ ផ្ញើទៅMessi, Messi បើថាឮហើយ មើលហើយ នាំប្រពន្ធ នាំកូនមកទិញពេជ្រ នៅហាង ទ្រី ដាណា នៅព្រែកព្នៅនេះ ទិញមួយឈុតទៅអស់តែ១០ម៉ឺនទេ ក្រែងលោវាលេងល្អជាងRonaldo សាកមើលទៅ»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖