នេះអាចចាត់ទុកជាលើកទី១ហើយ សម្រាប់តារាចម្រៀង កែវ វាសនា ដែលបញ្ចេញបទចម្រៀងរ៉េបនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ខណៈកន្លងមក ធ្លាប់ឃើញតែលោកច្រៀងបទ មនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ និងចង្វាក់ប្រពៃណីនោះ។
បទចម្រៀងរ៉េបនេះ មានចំណងជើងថា DEPEND ON Me , Music producer : POLIN,
Writer : Sa Miller , Mix and Mastering : POLIN ហើយបានចេញMVជាផ្លូវការនៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងការបញ្ចេញបទចម្រៀងនេះ កែវ វាសនា ក៏ធ្វើការសុំអភ័យទោសដែរថា «ខុសទាស់អីកុំថាអីកុំថាវ៉ាន់»។
ក្រោយបញ្ចេញលើទំព័រហ្វេសប៊ុករបស់ខ្លួន បានរយៈពេល២ម៉ោង អ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ហើយសូម្បីតែភរិយារបស់លោកកែវ វាសនា ពេលឃើញប្ដីច្រៀងបទបែបនេះ ក៏បានលើកឡើងថា «ចុមប្ដីណាគេ»។
ចំពោះអ្នកគាំទ្រ បានបញ្ចេញយោបល់ជាច្រើន ក្នុងនោះ ពួកគេលើកឡើងថា «រសជាតិថ្មី ផ្អើលអស់ឋានទាំងបី., រសជាតិថ្មីម្យ៉ាងទៀត បើអាចចេញបន្ថែម៣ឬ៤បទថែមទៀតរឹតតែអេម ថ្មីពេកមិនទាន់ទម្លាប់ស្តាប់សំឡេងអាយដល ធ្លាប់តែឮសំឡេងនឹងបែបមនោសញ្ចេតនា, ស៊េរីចាស់ចេញមកហើយ អែមណាស់ Idol.,
បទបង១បទនេះគាំទ្រយ៉ាងខ្លាំង បងខ្ញុំពេញចិត្ត100%, រស់ជាតិពិតពីបងស្នាWow, ពេញចិត្តស្ដូកម៉ង, ឡូយណាស់អាយដលពីរោះ, កប់ណាស់អាយដល, បងឯងចាំមើល តិចទៀត មានអ្នកឆ្លងឆ្លើយ រ៉េប ត ពីបងឯងហើយ (សំឡេងបងឯង បានតែបទ លទ្ធផលស្មោះពេក)។ , ពីរោះណាស់អាយដលផ្អើលអស់ឋានទាំងបីហើយដាក់ទៅអស់ប៉ុន្មានលុយ»៕ សូមទស្សនា វីដេអូ បទចម្រៀងខាងក្រោមនេះ ទាំងអស់គ្នា ៖