គាំទ្រ​! អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្ត​ឱ្យ​ចំណាយ​ពេលវេលា ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ ដោយ​លើក​ហេតុផល​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកជំនួញដ៏ជោគជ័យ មាន​លុយ​វាល់​លាន ​បាន​ចែក​រំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យភ្ជុំបិណ្ឌ​ និង​លើកទឹកចិត្តឲ្យ​បងប្អូនប្រជាពលរដ្ឋចំណាយពេលវេលា ដើម្បី​ប្រារព្ធ​ពីធី​បុណ្យ​ប្រពៃណៃដ៏​មាន​អត្ថន័យ​របស់​ជាតិ​យើង​ឱ្យបាន​ច្រើន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ការ​ប្រតិបត្តិ​វិធី​បុណ្យ​សាសនា​ អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកចំណេះដឹងដូច្នេះថា «តើ​វប្បធម៌​និង​ប្រពៃណី​គឺជា​អ្វី​? ហេតុអ្វី​បានជា​ការគោរព​ប្រតិបត្តិ​ឱ្យបាន​តឹងរ៉ឹង​​នូវ​វប្បធម៌​និង​ប្រពៃណី​តំណាងឱ្យ​អត្តសញ្ញាណ​របស់​យើង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់​ទំនៀមទម្លាប់​មាន​ប្រភព និង​រឿងដំណាល​ជាច្រើន​។ ពិធីបុណ្យ​សាសនា​របស់​ប្រជាជន​កម្ពុជា​ដ៏​ធំ​បំផុត​មួយ​របស់​យើង គឺ​ភ្ជុំបិណ្ឌ​ក៏មាន​ប្រវត្តិ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​ដែរ​។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​រយ​:​ពេល​១៥​ថ្ងៃ តាម​ប្រពៃណីជាតិ​។ ការប្រកាន់​ខ្ជាប់​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​មានតម្លៃ​ផងដែរ ដើម្បី​រំលឹក​ដល់​យុវជន​ជំនាន់​ក្រោយ​របស់​យើង​និង​ជនបរទេស​ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អំពី​សារៈសំខាន់​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​និង​អត្ថន័យ​របស់​ពិធី​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យ ភ្ជុំបិណ្ឌ បានមកពី​“ ភ្ជុំ​” ដែល​មានន័យថា​ការប្រមូលផ្តុំ ឬ​ការជួបប្រជុំ ចំណែកឯ​ពាក្យ “ បិណ្ឌ​” សំដៅលើ ដុំ​បាយ​។ ដូច្នេះ ពាក្យ​នេះ​ត្រូវបាន​សំដៅ​យ៉ាង​ងាយស្រួល​ថា​ជា “​ការជួបជុំ ឬ​ការប្រមូលផ្តុំ​ដុំ​បាយ​” (​ការ​ពូត​ដុំ​បាយ​ជា​ដុំៗ ដែល​ភាសា​ខ្មែរ​យើង ហៅថា “​បាយបិណ្ឌ​”) ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធី​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ ក៏ដូចជា​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ផ្សេងទៀត​។ ក្នុងនាម​ខ្ញុំ​ជា​ជនជាតិខ្មែរ​ម្នាក់ ខ្ញុំ​ជឿជាក់​លើ​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ពិសិដ្ឋ​នេះ ដែល​យើង​ឧទ្ទិស​ដល់​អ្នកជាទីគោរព និង​ស្រឡាញ់​របស់​យើង​ដែល​បាន​ចែក​ឋាន​ទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​ពេលដែល​ត្រូវ​នាំយក​ទេយ្យវត្ថុ ជា​បច្ច័យ និង​គ្រឿងឧបភោគ​បរិភោគ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត ហើយ​ឧទ្ទិស​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ជាមួយ​គ្រួសារ​ខ្ញុំ ក៏ដូចជា​គោរព​អត្តសញ្ញាណ​និង​វប្បធម៌​របស់​យើង​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​និង​វិន័យ​ក៏​ផ្តល់នូវ​ស្ថិរភាព​ដល់​យើង​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ការផ្លាស់ប្តូរ​ឆាប់រហ័ស​ក្នុងសង្គម​។ តាម​ទស្សនៈ​នោះ វប្បធម៌​និង​ប្រពៃណី​ក៏​ជួយ​យើង​ឱ្យមាន​មូលដ្ឋាន​ក្នុងការ​រស់នៅ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនៀមទម្លាប់​ដ៏​សំខាន់បំផុត​មួយ​ដែល​គ្រួសារ​អាចធ្វើ​បានជា​ទូទៅ គឺ​ទទួលទាន​អាហារ​ពេលព្រឹក ឬ​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​។ វប្បធម៌​របស់​យើង​រំលឹក​យើង​ថា យើង​ជា​នរណា និង​មកពី​កន្លែង​ណា​។ វា​ក៏​ផ្តល់ឱ្យ​យើង​នូវ​អ្វីដែល​ត្រូវ​ទន្ទឹងរង់ចាំ អ្វីដែល​សង្ឃឹម និង​ជួយ​យើង​ឱ្យ​ប្រមើលមើល​អ្វីដែល​មិនទាន់​មកដល់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុស្សាវរីយ៍​ដែល​ភ្ជាប់​ទៅនឹង​ទំនៀមទម្លាប់​នៃ​ជីវិត​របស់​យើង​ពង្រឹង​ការប្រាស្រ័យ​និង​ទំនាក់ទំនង​របស់​យើង​។ សកម្មភាព​ទាំងនោះ​ក៏​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ភ្ជាប់​ទៅនឹង​ពេលវេលា ទីកន្លែង ឬ​មនុស្ស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​រាល់គ្នា​ឱ្យ​ចំណាយ​ពេលវេលា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ដ៏​មាន​អត្ថន័យ​របស់​ជាតិ​យើង​ឱ្យបាន​ច្រើន​។ ជាធម្មតា សកម្មភាព​ទាំងនោះ​ត្រូវការ​ពេលវេលា​និង​ការ​ខំប្រឹងប្រែង​ក្នុងការ​អនុវត្ត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ការខិតខំ​ទាំងនោះ​ពិតជា​មានន័យ​! អត្ថប្រយោជន៍​និង​ឥទ្ធិពល​នៃ​ការបង្កើត​និង​ការរក្សា​ប្រពៃណី​នឹង​ផ្តល់ឱ្យ​យើង​លើសពី​កិច្ចខិតខំ​ប្រឹងប្រែង​។ ភាព​រីករាយ​និង​អារម្មណ៍​នៃ​ភាពជា​ម្ចាស់ការ​របស់​អ្នកនឹង​ធ្វើឱ្យ​អ្នក​ដឹងថា វប្បធម៌​និង​ប្រពៃណី​ពិតជា​មានតម្លៃ​សម្រាប់​ការចំណាយ​ពេលវេលា​រប​ស់​យើង​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ទាំងនោះ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment