សាស្ត្រាចារ្យចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី ដែលបម្រើវិស័យនេះ តាំងពីអាយុ១៧ឆ្នាំនោះ ពេលនេះ កំពុងសម្រាកលើគ្រែរង់ចាំការព្យាបាល តែមានការខ្វះខាតថវិកា សូមបងប្អូនជួយតាមកម្លាំងសន្ធាជ្រះថ្លាចុះ។
យោងតាមទំព័រហ្វេសប៊ុកឈ្មោះ «Sou Dane » បានបង្ហោះរូបថតអ្នកគ្រូ២សន្លឹក នៅយប់ថ្ងៃទី២១ កញ្ញា អមដោយសារអំពាវនាវថា «សាស្ត្រាចារ្យចម្រៀងមហោរី អ្នកគ្រូ ដួង ម៉ារ៉ី♥️🇰🇭 សំឡេងចម្រៀង ដែលកំដរវង់ល្ខោនព្រះរាជទ្រព្យនៃយើងរាប់ទសវត្សរ៍មកនេះ គឺជាសូរសៀង ដែលចេញពីបំពង់សំឡេងស្ត្រីវ័យចំណាស់ដែលកំពុងសម្រាកលើគ្រែរង់ចាំការព្យាបាលជាកំហិត…។
អ្នកគ្រូបានបូជាច្រើនណាស់ចំពោះវិស័យចម្រៀងមហោរី ដោយលោកបានបម្រើវិស័យនេះតាំងពីវ័យ១៧ឆ្នាំមកដល់បច្ចុប្បន្ន។ ដោយតម្លៃព្យាបាលដើម្បីចាក់ស៊ីម៉ងចូលឆ្អឹងទាំងអស់៧កង់ ក្នុងមួយកង់១៥០០ដុល្លារ។
ដូច្នេះសូមគោរពសម្ដេច អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី ទ្រង់ ឯកឧត្តមលោកជំទាវ លោកលោកស្រី សិស្សគុណ សប្បុរសជន ប្រិយមិត្ត ទាំងឡាយមេត្តាអនុគ្រោះជួយជាថវិការតាមកម្លាំងសន្ធាដល់អ្នកគ្រូផងចុះ។ចូលរួមតាមគណនីABAកូនប្រុសលោក:002804589 NOP CHAMNAP»៕