មានន័យណាស់! អាន​សារ​នេះ​ហើយ ទើប​ដឹង​ថា អ្នក​ឧកញ៉ា​ គិតម៉េង ស្រឡាញ់​គ្រួសារ​ប៉ុណ្ណា​ ហើយ​ថែម​ទាំង​លើក​កំណាព្យ​ចិន​ដ៏​ល្បី​មក​បញ្ជាក់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា ក្រោយពី​រួមរស់​ជាមួយគ្នា​ជាង​១០​ឆ្នាំ រហូត​មានកូន​៤​នាក់ ប្រកបដោយ​សុខ​សុភមង្គល​នោះ, អ្នកឧកញ៉ា​គិត​ម៉េង បាន​សម្រេច​ចូល​រោងការ​ជាមួយ អ្នកនាង ស្រី​តូច ចំណាន កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥ ដោយ​គិត​មកដល់ពេលនេះ មាន​រយៈពេល​​​៦​ឆ្នាំ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗគេសង្កេតឃើញថា អ្នកឧកញ៉ា គិត ម៉េង តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះប្រពន្ធ កូន ខ្លាំងណាស់ ដោយរាល់ថ្ងៃពិសេសម្ដងៗអ្នកឧកញ៉ា មិនភ្លេចឡើយ នូវការបង្ហោះរូបថត អមសារបង្ហាញពីទឹកចិត្តរបស់ខ្លួនចំពោះគ្រួសារ បន្ថែមលើថ្ងៃធម្មតានោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា បានបង្ហោះសារថា «អាទិភាព​ចម្បង​បំផុត​របស់ខ្ញុំ​ គឺ​គ្រួសារ ដូច្នេះ ខ្ញុំ​តែងតែ​ឱ្យ​តម្លៃ និង​ស្ញប់ស្ញែង​ចំពោះ​ការ​ស្វែងយល់​ពី​ទំនៀមទម្លាប់​ផ្សេងៗ​ដែល​នាំឱ្យ​គ្រួសារ​ខ្ញុំ​កាន់​តែមាន​ភាពជិតស្និទ្ធ​គ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​ពិភពលោក​កំពុង​ធ្វើ​សកលភាវូបនីយកម្ម នៅ​ខណៈពេល​នៃ​ការអភិរក្ស​និង​អបអរសាទរ​ដល់​វប្បធម៌​និង​ប្រពៃណីជាតិ​ខ្មែរ​យើង យើង​ក៏​អាច​ស្វែងយល់​ពី​អត្ថប្រយោជន៍​នៃ​អ្វីដែល​សកលភាវូបនីយកម្ម​នាំមក ដែល​រួមមាន​ការចែករំលែក​ប្រពៃណី​និង​វប្បធម៌​ដែលមាន​អត្ថន័យ​ពី​ប្រទេស​ផ្សេងៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ​គឺជា​ពិធីបុណ្យ​ប្រពៃណី​ចិន​ធំជាងគេ​ទី​២ ដែល​ត្រូវបាន​ស្គាល់​ថា​ជា ពិធីបុណ្យ​សែន​ព្រះ​ខែ​។ ពិធីបុណ្យ​សែន​ព្រះ​ខែ​នេះ​ត្រូវបាន​ប្រារព្ធ​នៅក្នុង​ប្រទេស​អាស៊ី​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យ​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​សហគមន៍​មួយចំនួន​ដោយសារ ពិធីបុណ្យ​នេះ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​គ្រួសារ នំ​សែន​ព្រះ​ខែ និង​ព្រះ​ចន្ទ​។ តាម​ទម្លាប់ ប្រជាជន​តែង​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដោយមាន​ការជួបជុំ​គ្នាប​រិ​ភោគ​អាហារ​ពេល​ល្ងាច គយគន់​និង​សែន​ព្រះ​ខែ ដុត​គោម និង​ទទួលទាន​នំ​សែន​ព្រះ​ខែ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នំ​សែន​ព្រះ​ខែ​គឺជា​អាហារ​តំណាង​ដ៏​សំខាន់បំផុត​សម្រាប់​ពិធីបុណ្យ​នេះ ដោយសារតែ​នំ​នេះ​មាន​រាង​មូល​និង​រសជាតិ​ផ្អែម​។ ជាធម្មតា​នៅ​ថ្ងៃបុណ្យ​នេះ សមាជិកគ្រួសារ​ជួបជុំគ្នា ហើយ​កាត់​នំ​សែន​ព្រះ​ខែ​ជា​បំណែកៗ រួច​ចែកគ្នា​បរិភោគ​នូវ​រសជាតិ​ផ្អែម​របស់​វា ដែល​ប្រៀបដូចជា ចែករំលែក​ភាព​ផ្អែមល្ហែម​ដល់​ក្រុមគ្រួសារ​ពួកគេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះ​ចន្ទ​ពេញវង់​គឺជា​និមិត្តរូប​នៃ​ការជួបជុំ​គ្រួសារ​នៅក្នុង​វប្បធម៌​ចិន ដែល​បង្ហាញ​ពី​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ដែល​គេ​តែង​និយាយថា «​ព្រះ​ចន្ទ​នៅ​រាត្រី​នៃ​ពិធីបុណ្យ​សែន​ព្រះ​ខែ​គឺ​ភ្លឺ​បំផុត​និង​ស្រស់ស្អាត​បំផុត​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណាព្យ​ចិន​ដ៏​ល្បីល្បាញ​មួយ​ដែលមាន​ចំណងជើង​ថា “​គំនិត​នាពេល​រាត្រី​ស្ងប់ស្ងាត់​” និពន្ធ​ដោយ​កវី​ដ៏​ល្បី​មួយរូប គឺ​លោក លី​បៃ បាន​រៀបរាប់​ពី​ព្រះ​ចន្ទ​ក្នុង​ថ្ងៃ​សែន​ព្រះ​ខែ​នេះ​ថា​៖ ពន្លឺ​ដួង​ចន្ទ​រះ​តាម​មាត់​បង្អួច ធ្វើឱ្យ​ខ្ញុំ​នឹកភ្នក​ថា​តើ​មាន​ពន្លឺ​អ្វី​នៅលើ​ពសុធា ក្រឡេកមើល​លើ ឃើញ​ព្រះ​ចន្ទ ក្រឡេក​ចុះក្រោម​ធ្វើឱ្យ​ខ្ញុំ​នឹក​ស្រុកកំណើត​របស់ខ្ញុំ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment