គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ លោកឌួង ឆាយ ហាក់អស់ការអត់ធ្មត់ហើយ ដោយបានបង្ហោះសារ ដៀលអ្នកធ្វើបាបខ្លួនជាបន្តបន្ទាប់ ហើយលើកចុងក្រោយនេះ លេងធ្ងន់ដៃណាស់ ដៀលដល់ទាំងពូជទៀតផង។
ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ លោកឌួង ឆាយ បានបង្ហោះសារថា «មិនខ្លាចទេពស់វែក ខ្លាចបំផុតស្រីពិសពុល ល្បិចកិចកុល ជួបហើយជាតិនេះខ្លាចណាស់ ពិសសាហាវណាស់ តាមចឹកមិនឈប់ ទាល់តែខ្ញុំស្លាប់បានឈប់មើលទៅ»។
លុះនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកបាន បង្ហោះសារថា «មនុស្សពិតមិនចេះសម្តែង មនុស្សក្លែងក្លាយពិសពុលពុតក្បត់ចេះសម្តែងគ្រប់រូបភាព។ មិនចង់អោយគេនិយាយ លុះត្រាតែយើងកុំធ្វើ។ បើមិនបានធ្វើកុំអោយគេមានការយល់ច្រឡំ។ ធ្វើជាមនុស្សចេះទទួលស្គាល់ការពិតផងទើបរស់នៅមានកិត្តិយស និងសេចក្តីថ្លៃថ្នូរកុំរស់នៅលើគំនរទុក្ខ និងគំនរទ្រព្យរបស់អ្នកដទៃទាំងភាពអាម៉ាសអត់កេរ្តិ៍ខ្មាសទាំងពូជ។
ខ្ញុំសុខចិត្តរស់នៅពិបាកវេទនាប៉ុន្តែមានសេចក្តីថ្លៃថ្នូរគប្បីចំពោះខ្លួនឯងជាពិសេសចំពោះកូនៗ និងចំពោះអ្នកជុំវិញខ្លួន។ មិនអាត្មានិយម មិនបិទផ្លូវ មិនធ្វើបាប មិនបោក មិនបំផ្លាញគេដើម្បីផលប្រយោជន៍ និងសេចក្តីសុខខ្លួនឯង។ ការពិតមាននៅលើពិភពលោកនេះ ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង»។
ជុំវិញការលើកឡើងនេះ មានមតិនោះ បានរិះគន់លោកឌួង ឆាយថា «បួសដើម្បីអី បើសឹកវិញលោកបងនៅតែ ចង់ចាញ់ឈ្នះចឹង»។ ជាការឆ្លើយតប លោក ឌួង ឆាយ បានបញ្ជាក់ថា «គេនៅបន្តប្តឹងខ្ញុំ មិនអោយខ្ញុំសុខផង ខ្ញុំកាន់តែស្ងប់ស្ងាត់គេកាន់តែជាន់ កូនក៏មិនអោយជួប»៕