ភ្នំពេញ ៖ ការប្រកួត Miss Grand Cambodia ក្នុងឆ្នាំ២០២១ នៅតែត្រូវបានធ្វើឡើងក្រោមការបចាប់ អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ខណៈរូបសម្រស់របស់បេក្ខនារីទាំង២៥ ដែលតំណាងអោយរាជធានី ខេត្តទាំង២៥គឺមើលទៅស្រស់ស្អាត និងទាក់ទាញខ្លាំង។
ការប្រកួតលើកនេះ គណៈកម្មការ បានប្ដូរពីការជួបជុំ ដោយរើសតាមប្រព័ន្ធអនឡាញ ហើយបេក្ខនារី ដែលបានចូលប្រកួតត្រូវកំណត់អោយផ្ញើជារូបថត និងជាវីដេអូណែនាំខ្លួន ហើយដំណាក់កាលទី១ជម្រើសបាន៥០រូប និងបន្តជម្រើសបាន២៥រូបតំណាងអោយរាជធានីខេត្តទាំង២៥រូបនៅក្នុងពេលនេះ។
ទោះយ៉ាងណា ការប្រកួតក្នុងស្ថានភាពជំងឺកូវីដ១៩នេះ ក៏មានការរិះគន់ផងដែរ ហើយឆ្លើយតបនឹងការរិះគន់នេះ ទំព័រហ្វេសប៊ុក Beauty Pageant Reviewer បានទម្លាយពីការលំបាកដូច្នេះថា «ការប្រកួតនៅក្នុងស្ថានភាពកូវីត Miss Grand Cambodia តើអ្នកដឹងទេ នៅពីក្រោយភាពរិះគន់របស់អ្នកគ្រប់គ្នាវាមានរឿងអ្វីកើតឡើងជាច្រើនដែលយើងមិនដឹង។ ទីតាំងមានសភាពចាស់ មិនមែនគេមិនដឹង ប៉ុន្តែខាងទីតាំងគេមិនបានរៀបចំជូនដោយសារតែស្ថានភាពកូវីតគេគ្មានបុគ្គលិកធ្វើការ
ម្យ៉ាងវិញទៀតគឺពិតជាពិបាករកទីតាំងសម្រាប់ការប្រកួតមួយនេះខ្លាំងណាស់នៅក្នុងស្ថានភាពនៃជំងឺកូវីតនេះ សណ្ឋាគារដែលគ្រោងទុកមិនអនុញ្ញាតអោយមានមនុស្សច្រើន។ ងាកមករឿង ដែលយើងនឹកស្មានមិនដល់វិញ ដែលយើងគួរតែសរសើរចំពោះម្ចាស់កម្មវិធីនិងបុគ្គលិករបស់ក្រុមការងារ Miss Grand Cambodia
គឺពួកគាត់ពិតជាខិតខំជាមួយការងារមួយនេះខ្លាំងណាស់ តាមខ្ញុំបានដឹងមក នៅពីក្រោយឈុត Bikini ដែលស្រស់ស្អាតនិងប្លែកគ្រប់ឈុតនោះ គឺបានមកពី ការច្នៃប្រឌិតរបស់ម្ចាស់កម្មវិធី ជាពិសេសគឺក្រុមការងារតែម្តង គឺច្នៃចេញចាប់ម៉ូតដេរភ្លាមៗដោយខ្លួនឯង ដោយសារតែខាងជាងកាត់គេធ្វើមិនទាន់សម្រាប់កម្មវិធី ដូច្នេះលោក អ៊ិនសុភិន បានអោយក្រុមការងារ ( បងវិមាន )ទៅទិញក្រណាត់សារុងយកមកច្នៃដេរសម្រាប់បេក្ខនារីនៅទៅនោះភ្លាមៗតែម្តង។
នេះជារឿង ដែលយើងគួរតែកោតសរសើរចំពោះម្ចាស់កម្មវិធី ក៏ដូចជាបុគ្គលិករបស់ Miss Grand Cambodia ជាពិសេសបេក្ខនារីរបស់យើងផងដែរ គឺប្រកួតបែបរួមរួបសាមគ្គីគ្នាដើម្បីអោយកម្មវិធីទៅមុខបានដោយរលូននិងអស្ចារ្យជាទីបំផុត។
សូមអរគុណចំពោះកម្មវិធី ដែលបានខិតខំ និងព្យាយាម បើទោះបីជាជួបបញ្ហាអ្វីកើតឡើង គឺខាងកម្មវិធីបានបញ្ចប់ទៅដោយភាពស្រស់ស្អាត និងគួរអោយកោតសរសើរ សូមអរគុណ»។
ជុំវិញការលើកឡើងខាងលើនេះដែរ អ្នកនាង ភិន សុដាលីស ជាកូនស្រីបង្កើតរបស់លោក អ៊ិន សុភិន បានបញ្ចេញយោបល់ដែរថា «អ្នកស្អប់នៅតែស្អប់ អ្នករិះគន់នៅតែរិះគន់ ហៅមកធ្វើផ្ទាល់បានដឹង មិនមែនកាន់ជើងតែ ខ្ញុំឆ្លងកាត់បទពិសោធន៍នែការរៀបចំកម្មវិធីច្រើនដែរបានដឹងថាវាយ៉ាងម៉េច»។
គួរបញ្ជាក់ថា បេក្ខនារី ដែលឆ្នើមជាងគេ នឹងត្រូវគ្រងមកុដ ដែលមានតម្លៃរហូតដល់៣៥០០០ដុល្លារដែលជាតម្លៃជាងមកុដកាលពីឆ្នាំមុន។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺការប្រកួត នៅក្នុងឆ្នាំនេះ មានសុទ្ធតែជាអតីតម្ចាស់មកុដកាលពីឆ្នាំកន្លងទៅមកធ្វើជាគណៈកម្មការដូចជា,កញ្ញា លីវ ជីលី Miss Grand Ca mbodia 2020 និង ជាបេក្ខនារីដែលលេចធ្លោក្នុងការប្រកួតMiss Grand នៅក្នុងប្រទេសថៃថ្មីៗ។
Mis Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ និង Miss Wisdom Cam bodia 2020 កញ្ញា ហុក សារិតុលា។គណកម្មកា រជាបវរកញ្ញាទាំង៥រូប នឹងផ្ដល់សំនួរចុងក្រោយដល់បេក្ខនារីប្រកួតប្រជែង ដែលកំពុងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ការប្រកួត Miss Grand Cambodia ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។
បេក្ខនារីមួយរូបដែលគ្រងម្ចាស់មកុដនៅក្នុងឆ្នាំនេះនឹងចេញទៅប្រកួត Miss Grand Internation alនៅក្នុងប្រទេសថៃក្នុងខេត្តភូកេតនាខែធ្នូខាងមុ ខ។មកទល់ពេលនេះគេឃើញ វីដេអូបង្ហាញខ្លួនរ បស់បេក្ខនារីនីមួយៗ ត្រូវបានបង្ហោះយ៉ាងផុសផុល ពីសំណាក់ហ្វេនៗនៅលើហ្វេសប៊ុក និង Tik Tok៕