គេនៅចាំបានថា មុននឹងសម្រេចចិត្តបួស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ពូម៉ៅ បានចេញវីដេអូ សុំទោសអ្នកស្រី ទ្រី ដាណា ជាសាធារណៈរួចហើយ ហើយសង្ឃឹមថា នឹងអាចមានឱកាសទៅមើលថែ ភរិយា និងកូន ដូចដើមវិញ។
ដោយឡែក អ្នកស្រី ទ្រី ដាណា រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ហាក់មិនទាន់បង្ហាញភ្លើងខៀវណាមួយក្នុងការទុកឱកាសឲ្យពូម៉ៅ នោះទេ ថែមទាំងបង្ហោះសារជាបន្តបន្ទាប់បញ្ជាក់ពីជំហរអស់ទ្រាំចំពោះរឿងនេះ ហើយផ្ដាំផ្ញើឲ្យអតីតស្វាមីភ្ញាក់ខ្លួនឡើង យកប្រពន្ធលើកក្រោយកុំបំផ្លាញគ្នា ទៀតផង។
ក្រោយមក នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតស្លៀកពាក់ប្រពៃណីចំនួន៣សន្លឹក អមដោយសារដូច្នេះថា «តោះស្អែកទៅវត្តណាណប់ៗ ចែដាណាទៅវត្តដែរ ណា ព្រោះស្អែកបិណ្ឌទីមួយ»។
តាមរយៈសារនេះ ស្រាប់តែអ្នកគាំទ្រមួយចំនួន ឆ្លើយទៅវិញ បែបចាក់ដោតថា «ទៅវត្តណា ដែលព្រះសង្ឃទើបតែបួសថ្មីៗ តេជគុណប្រហែលជាមិនសូវមានចង្ហាន់ឆាន់ទេសូមចូលរួមត្រេកអរនិងអនុមោទនាបុណ្យផង, ចែដាណាស្អែកទៅបោះបាយបិណ្ឌនៅវត្តពោធិ៍អណ្ដែត, ចែទៅវត្តដែលលោកបងម៉ៅបួស
ទៅវត្ថដែលលោកបងម៉ៅកំពុងតែបួសទៅចែឮគេថាពេលនេះលោកបងម៉ៅគាត់ស្គមជាងមុនច្រើនណាស់ យកចង្ហាន់ឆ្ងាញ់ៗនិងរបស់របរយកទៅប្រគេនលោកបងម៉ៅផង ហើយខ្ញុំដឹងថាពេលនេះក្នុងចិត្តលោកបងម៉ៅប្រាកដជាចង់ជួបមុខបងស្រីទ្រីដាណាណាស់ តែគាត់មិនហ៊ាននិយាយប្រាប់ចែព្រោះខ្លាចចែមិនទាន់បាត់ខឹងគាត់នៅឡើយ»។
គួរបញ្ជាក់ថា ក្រោយពីសម្រេចចិត្តបួសនៅវត្តពោធិអណ្តែត រួចមក គេសង្កេតឃើញថា លោកបង ម៉ៅ តែងតែ ចេញបិណ្ឌបាត តាមភូមិ ឃើញហើយពិតជាជ្រះថ្លាខ្លាំងណាស់។ ដូច្នេះ បើអ្នកស្រី ទ្រី ដាណា ទៅវត្ត តាមការចង្អុលបង្ហាញរបស់អ្នកគាំទ្រមួយចំនួនមែននោះ ច្បាស់ជាជួបលោកបងម៉ៅ មិនខានឡើយ៕