បើទោះបីជាពូម៉ៅ បានសុំទោស និងព្យាយាមម្ដងហើយម្ដងទៀតដើម្បីធ្វើការផ្សះផ្សាគ្នា រហូតសម្រេចចិត្តបួសមួយរយៈយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ អ្នកស្រី ទ្រី ដាណា មិនបានបង្ហាញតម្រុយណាមួយក្នុងការទុកឱកាសឲ្យពូម៉ៅ ទៀតនោះឡើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារ បញ្ជាក់ពីជំហររបស់ខ្លួនថា «អ្នកណាមិនយល់ពីយើង អ្នកណាមិនឲ្យតម្លៃយើង អ្នកណាមិនស្គាល់តម្លៃយើង គួរកាត់ចិត្តដើម្បីជ្រើសរើសយកអ្នក ដែលយល់ពីយើង,អ្នកដែលស្គាល់តម្លៃ អ្នកដែលផ្ដល់តម្លៃឲ្យយើងមកនៅក្បែរខ្លួន,
គ្រប់ការលះបង់ដើម្បីមនុស្ស ដែលខ្លួនស្រឡាញ់ តែទីបំផុតគ្មានតម្លៃសម្រាប់គេ ព្រោះគេមិនបានគិតពីយើងឡើយ គេដឹងត្រឹមតែថា គេនៅក្បែរយើង ដើម្បីប្រយោជន៍ដល់គ្រួសារគេ បើយើងជួយគឺល្អបើយើងលែងជួយគឺអាក្រក់🥲មនុស្សប្រុស ដែលហ៊ានបំផ្លាញគ្រួសារខ្លួនឯងដើម្បីអ្នកដទៃ គឺជាមនុស្សដែលថោកទាបជាងសត្វ ទេវតាមិនប្រោះទេ
ហើយមនុស្សប្រភេទនេះដល់ពេលទុកលំបាកទើបនឹងឃើញដល់តម្លៃប្រពន្ធ តែចៃដន្យអីអ្វីៗវាបានហួសពេលអស់ទៅហើយ មនុស្សស្រីពូកែទ្រាំណាស់ តែដល់ពេលដែលនាងទ្រាំដល់កម្រិតមួយដែលយល់ឃើញថា នាងគ្មានតម្លៃ ឬគេមិនដែលផ្តល់តម្លៃអោយខ្លួន នាងប្រាកដជាចុះចាញ់ហើយនាងសុខចិត្ត នៅម្នាក់ឯង ដូច្នេះសុខចិត្តឈឺចាប់មួយរយៈដើម្បីស្វែងរកមនុស្ស ដែលស្គាល់ពីតម្លៃនៃការលះបង់របស់នាង
ត្រូវចាំថា មនុស្សមួយចំនួន ដែលគេកំពុងតែមើលមកយើងឃើញយើងរីកចម្រើនគេមិនចង់ឃើញយើងចម្រើនជាងគេទេជាពិសេសមិត្តភ័ក្ត្រ និងបងប្អូនមួយចំនួនគេឃើញយើងមានបានជាងគេគេបន់ឱ្យតែយើងបែកបាក់គ្នានិងអាងជីវិតយើងរស់ដូចគេដែរបានឡើងផុតខ្ពស់ហើយក៏ធ្លាក់ទៅដល់បាតវិញ
គ្មានអ្នកណាម្នាក់ចង់ឃើញយើងជោគជ័យចង់ឃើញយើងមានបានជាងគេនោះទេសូម្បីតែបងប្អូន ប៉ុន្តែមនុស្សប្រុសមួយចំនួនសុខចិត្តបំផ្លាញគ្រួសារដោយជឿសម្ដីអ្នកដទៃ ដោយជឿសម្ដីក្រុមគ្រួសារខាងខ្លួនមកបំផ្លាញគ្រួសារដ៏មានកិត្តិយសដ៏មានសុភមង្គលគ្រួសារដែលប្រពន្ធខំលះបង់គ្រប់យ៉ាងដែលមើលមិនឃើញពីតម្លៃរបស់នាង🥲ដូច្នេះទាល់តែត្រឡប់ទៅរកធាតុដើមវិញបានដឹងថាតម្លៃរបស់នាងខ្ពស់ប៉ុណ្ណានិងខ្លាំងប៉ុណ្ណា ប៉ុន្តែមនុស្សប្រភេទនេះប្រហែលគ្មានថ្ងៃយល់ទេ ពីព្រោះគេយល់ពីតម្លៃនៃសេរីភាព តម្លៃនៃក្រុមគ្រួសារខាងគេ ខ្លាំងជាងតម្លៃប្រពន្ធ សូមផ្ញើសារទៅកាន់ស្ត្រីមួយចំនួនកុំរឹងមាំពេកព្រោះភាពរឹងមាំក្លាហានរបស់យើងធ្វើអោយយើងឯកា»។🥲
ក្រោយមក អ្នកស្រី បានបង្ហោះសារផ្ញើទៅអតីតស្វាមីថា «កំហុសដ៏ធំបំផុតរបស់មនុស្សស្រីគឺយល់ច្រឡំថាប្ដីស្មោះនឹងខ្លួន🥲 កំហុសដ៏ធ្ងន់បំផុតរបស់មនុស្សប្រុសគឺជឿសម្ដីអ្នកក្រៅមកបំផ្លាញគ្រួសារខ្លួនឯង ជឿសម្ដីម៉ែ បងប្អូន និងគ្រួសារមកបំផ្លាញជីវិតសុភមង្គលគ្រួសាររបស់ខ្លួន
ឯកំហុសរបស់មនុស្សប្រុសមួយទៀត គឺភាពអំនួតអួតអាងថា ខ្លួនមិនចេះខុស កំហុសរបស់មនុស្សប្រុសមួយទៀត គឺបំផ្លាញគ្រួសាររបស់ខ្លួនហើយថាមនុស្សស្រីជាអ្នកបំផ្លាញ (មនុស្សប្រុសដែលបំផ្លាញគ្រួសារខ្លួនឯងដោយសារអ្នកដទៃនិងបងប្អូន ត្រចៀកស ថោកទាបខ្លួនណាស់🥲 )
សារនេះផ្ញើសារទៅអតីតប្ដីសូមភ្ញាក់ខ្លួនឡើងយកប្រពន្ធលើកក្រោយកុំបំផ្លាញគ្នាអី ចេះស្រឡាញ់គ្នាផងកុំយកគ្រួសារកុំយកម្ដាយកុំយកប្អូនកុំយកបង មកនិយាយនៅក្នុងគ្រួសារនោះទៀត រៀនរស់ជាមួយប្រពន្ធ និងកូនអោយស្ងប់ស្ងាត់កុំអោយម្តាយ និងបងប្អូនចូលជ្រែក
ហើយកុំមានអំនួតនៅលើគ្រួសារពេក ហើយកុំគិតថា ខ្លួនឯងអស្ចារ្យ ហើយបើសិនជាអាច ពេលផឹកស៊ីស្រ,វឹងកុំវ៉ៃប្រពន្ធក្រោយដូចខ្ញុំអី ខ្ញុំអស់ទ្រាំត្រឹមខ្ញុំហើយ តែសូមជូនពរប្រពន្ធក្រោយកុំឲ្យជាន់លើដានចាស់ដូចរូបខ្ញុំ🥲
សង្ឃឹមថា ក្រោយពេលដែលសាលក្រមចេញមកយើង នឹងបានស្ងប់ស្ងាត់រៀងខ្លួន ហើយអ្នកដែលយកគេធ្វើប្ដីថ្ងៃក្រោយត្រូវដាក់ខសន្យាឲ្យច្បាស់ថា កុំយកគ្រួសារខាងគេជាធំ ព្រោះប្រឈមខ្លាំងណាស់លំដាប់ប្រហែលខ្ញុំហើយនៅទប់មិនឈ្នះឈានដល់ការលែងលះទម្រាំតែលំដាប់ក្រោយក្រោយ
បើសិនជាអាចដាក់លក្ខខណ្ឌឲ្យបានច្បាស់លាស់មុនពេលចូលរួមជីវិតជាមួយគេ ត្រូវសម្របគ្រប់យ៉ាងទាំងអស់ទើបសុខ ហើយត្រូវជួយម៉ែគេនឹងប្អូនគេឱ្យបានគ្រប់សព្វបែបយ៉ាងទើបនៅសុកបើមិនដូច្នេះទេគ្មានសេចក្តីសុខទេប្រឈមនឹងទឹកភ្នែករាល់ថ្ងៃប៉ុន្តែខ្ញុំសរសើរខ្លួនឯងដែរដែលរឹងមាំ ឆ្លងកាត់ដំណាក់កាលនេះហើយខ្ញុំនឹងរឹតតែស្រស់ស្រាយជាមួយនឹងជីវិតដែលមានក្តីសុខសុភមង្គលជាមួយកូនៗ»៕