រាជធានីភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង កែវ ពេជ្រពិសី បានវះកាត់សម្រាលកូន មុនកាលកំណត់។ កាលពីមុន អ្នកនាង ធ្លាប់បានប្រាប់ថា អ្នកនាងនឹងសម្រាលកូន នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ។
បើតាមសំណេររបស់ អ្នកនាង កែវ ពេជ្រពិសី បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម ដែលមានខ្លឹមដូច្នេះថា៖
ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ ជាថ្ងៃដែលកូនប្រុសសម្លាញ់ម៉ាក់បានចាប់កំណើត បានឃើញពិភពលោកដ៏ស្រស់បំព្រង ម៉ាក់និងប៉ាសូមជូនពរកូនឲ្យមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាឆ្លាតវៃ ព្រមទាំងមានសំណាងពេញមួយជីវិត។ ប៉ាម៉ាក់ស្រឡាញ់កូន។
សូមជម្រាបផងដែរថា អតីតតារាសម្តែង កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដា លោកពៅ សម្បតិ ជិត១ឆ្នាំកន្លះហើយ ហើយនេះគឺការប្រសូតបានកូនប្រុសនេះ គឺកើតចេញពីកាដូនៃចំណងស្នេហាដ៏ស្មោះស្ម័គ្រ រវាងតារាសម្តែងដ៏ស្រស់ស្អាតរូបនេះ និង ស្វាមីរបស់របស់អ្នកនាង។
សូមរំលឹកដែរថា អ្នកនាង កែវ ពេជ្រពិសី មានកន្លងចោមរោមច្រើន ដែលចង់ស្ពានមេត្រីសាងស្នេហ៍ជាមួយអ្នកនាង ទាំង បុរសជាមន្ត្រីរាជការ មានឋានៈខ្ពស់ ហើយប្រសិនជាបើ អ្នកនាង ពេជ្រពិសី ចង់បានងារជាជំទាវ នោះវាមិនលំបាកឡើយសម្រាប់នាង។ តែក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍អូស្រ្តាលីជាង១០ឆ្នាំ រហូតដល់ទីបំផុត នាងបានជួបនូវស្នេហាពិត ដែលជាបុរសអាណិកជនខ្មែរមកពីកាណាដា មកដល់សព្វថ្ងៃនេះ។
ក្នុងនោះ អ្នកនាង កែវ ពេជ្រពិសី ធ្លាប់ឱ្យអ្នកយកព័ត៌មានដឹងថា នាងមិនដែលចង់ប្រាថ្នាចង់បានប្ដីជាមន្ដ្រីធំ ឬចង់បានងារជំទាវនោះទេ ព្រោះអ្នកនាង ប្រាថ្នាចង់បានត្រឹម គ្រួសារមួយដែលសាមញ្ញមានប្ដី និងកូនរស់នៅជុំគ្នានោះ នាងរស់នៅពេញចិត្តណាស់ទៅហើយ។ តែយ៉ាងណា អ្នកនាង កែវ ពេជ្រពិសី មានតែចូលរួមអបអរចំពោះនារីដទៃដែលបានងារជាជំទាវ ដោយសារតែពួកគាត់មានសំណាង៕ ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖