លោកអ៊ឹម ជីវ៉ា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើឲ្យអ្នកគាំទ្រ មានសេចក្ដីក្ដីរំភើបចិត្ត និងសរសើរ មិនដាច់ពីមាត់ ក្រោយពីលោក បានក្រាបថ្វាយបង្គំអ្នកម្ដាយ ជូនមាស២តម្លឹង ថវិកា២៥០០ដុល្លារដល់រូបគាត់ សម្រាប់ចាយវាយផ្សេងៗក្នុងឱកាសបុណ្យភ្ជុំខាងមុខនេះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ និងរូបថតជាច្រើនសន្លឹក លោកអ៊ឹម ជីវ៉ា បានរៀបរាប់យ៉ាងក្ដុកក្ដួលថា «វីដេអូ Surprise ដល់អ្នកម្តាយបង្កើត ក្រាបថ្វាយបង្គុំបាតជើង ជូនមាសគាត់ចំនួន 2តម្លឹង និង ថវិកាចំនួន 2500$ ទុកអ្នកម្តាយចាយវាយពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងទុកប្រើប្រាស់ផ្សេងៗ
ដែលអ្នកម្តាយចង់ធ្វើ!
ទម្រាំឈានមកដល់ថ្ងៃនេះគឺគ្រួសារយើងក្រលំបាកណាស់! អ្នកម្តាយហត់ណាស់ អ្នកម្តាយត្រូវដើរតួជាឪពុកផងជាម្តាយផងរ៉ាប់រងចិញ្ចឹមគ្រួសារ វេទនាគ្រប់បែបយ៉ាង! អ្នកម្តាយតែងតែអប់រំកូនថា អ្នកណាចង់ដៀលថា យើងគេដៀលចុះសំខាន់កុំអោយតែកូនទៅបៀតបៀនអ្នកដទៃ ស៊ី១ពោះរស់មួយពេល ត្រូវសាងអំពើល្អ និងគោរពស្រលាញ់មនុស្សជុំវិញខ្លួន និងកុំខ្វល់ពីសំដីអ្នកដទៃ
ក៏សូមអរគុណដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ ដែលតែងតែជួយហៅខ្ញុំបាទទៅថតឬផលិតស្ពតវិដេអូផ្សេងជូនក្រុមហ៊ុនពួកគាត់ បើគ្មានបងៗនិងប្អូនៗ ចាំជួយហៅថតក៏ខ្ញុំគ្មានចំណូលដែរ សូមអរគុណណាស់ចំពោះក្រុមហ៊ុនទាំងអស់ ដែលសហការជាមួយខ្ញុំបាទ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «កូនល្អ, ប្រពៃណាស់បង ធ្វើបុណ្យទាន់ខែភ្លឺ, ល្អណាស់អូន, ប្រពៃណាស់ប្អូន ធ្វើបុណ្យទាន់ខែភ្លឺ កុំចាំពេលហៅមិនឮបានធ្វើ នេះជាទង្វើ ចិត្តសប្បុរស ដឹងគុណស្ម័គ្រស្មោះនឹងបុព្វការី និងជាកញ្ចក់ដល់ជនប្រុសស្រី គួរតែលៃលកថែរក្សា!,
កូនល្អធ្វើបុណ្យនឹងអ្នកមានគុណ ត្រូវណាស់ ហើយក៏កូនរកស៊ីបានច្រើនៗជាងអ្វីទាំងអស់ណាប្អូនសូមអោយអ្នកម៉ាក់អាយុវែងនិងសុខភាពល្អរហូតមួយជីវិតផង, ប្រពៃណាស់ក្មួយប្រុស គួរអោយស្រលាញ់, កូនល្អ ធ្វើឆ្កួតធ្វើជា ក៏ព្រោះតែអ្នកមានគុណ»៕