រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រធានបទ ប្រាសាទអង្គរវត្ត បានកំពុងតែ មានសន្ទុះខ្លាំង ក្នុងបណ្តាញសង្គម មាន
មនុស្សម្នាជាច្រើន បានលើកឡើងពីមតិរបស់ខ្លួន រៀងៗខ្លួន ក្រោយលេចឮដំណឹង ព្រមជាមួយនឹង ដំណើរការសាងសង់ អង្គរវត្តទី២ នៅប្រទេសថៃ។
ទន្ទឹមនឹងនេះ សិល្បការិនីជើងចាស់ អ្នកនាង ខាត់ សុឃីម បានបញ្ចេញមតិរបស់ខ្លួន ចំពោះរឿងនេះ ដូចបងប្អូនខ្មែរមួយចំនួនធំដែរ ដោយបានរៀបរាប់ថា ៖
ខ្ញុំមានមោទនណាស់ដោយដឹងថា ចោររមែងតែងតែងតែចង់បាននិងប្រឹងលួចចម្លងសិល្បៈវប្បធម៌ដូចជាប្រាង្គប្រាសាទបុរាណដែលជាកេរដូនតាខ្មែរយើងបន្សល់ទុកនៅ ។
ក៏ប៉ុន្តែខ្ញុំសែនមហាខ្មាសពេលដែលពួកខ្មែរមួយចំនួនតូចកំពុងលួចចម្លងនិងជួយផ្សព្វផ្សាយសិល្បៈស្ទើរគ្រប់ទម្រង់របស់គេយ៉ាងគឃ្លើនអត់កេរខ្មាស រហូតដល់អ្នកខ្លះឈ្លោះប្រជែងរត់សុំទិញរបស់គេយកមកចាក់ផ្សាយស្រែកលូ បញ្ចេញ
សំនៀងច្រៀងស្ទើរដាច់កន្លើត ដើម្បីផលកម្រៃផ្ទាល់ខ្លួននិងក្រុម។ចុងបញ្ចប់ខ្ញុំចង់និយាយថា របស់ពិតគឺជាទីទាក់ទាញអ្នកចង់ឃើញមិនមែនរបស់អាយលួច
ចម្លងគេនោះទេ! យើងមានហើយប្រឹងរក្សាផ្សព្វផ្សាយរបស់យើងទៅ ទើបសមជាអ្នកមិនរមិលគុណដូនតា។
ថ្ងៃទី៧កក្កដា២០២១ លោកពូ Moth Thary (រូបយកពីហ្វេសប៊ុក) ឈឺចាប់នឹងខ្មែរគ្នាឯងមួយចំនួន៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖