នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ តារាចម្រៀង សួស វីហ្សា និងលោកថមមី ជាស្វាមី ចាប់ផ្ដើមឡាយលក់កាបូបទៀតហើយ ដោយគ្រាន់តែចាប់ផ្ដើមឡាយ២០នាទីដំបូងអ្នកទស្សនារហូតដល់១៥ម៉ឺននាក់។
ចំណែកការឡាយរបស់ពួកគេលើកមុន ក្នុងរយៈពេលដូចគ្នា អ្នកទស្សនាត្រឹម១២ម៉ឺននាក់ប៉ុណ្ណោះ។ ទោះយ៉ាងណា បើមិនគិតរយៈពេល ចំនួនអ្នកទស្សនាសរុបប្រហែលមិនឈ្នះលើកមុនទេមើលទៅ ព្រោះលើកនេះ អ្នកទស្សនាឡើងលឿនមែន រហូតដល់១៦,១ម៉ឺននាក់ខ្ពស់បំផុត ហើយក៏ចុះទៅវិញលឿនផងដែរ។
ចំណែកលើកមុនឡើងអ្នកទស្សនាឡើងរាងយឺតជាងលើកនេះក៏ពិតមែន តែឡើងខ្ពស់រហូតដល់ជិត២០ម៉ឺននាក់ ហើយមិនងាយស្រកវិញនោះទេ។ ការឡាយលើកមុន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ គិតមកដល់ពេលនេះ មានអ្នកទស្សនាសរុប៣,២លានដងឯណោះ។
និយាយពីការឡាយយប់នេះវិញ ក្នុងចំណោមអ្នកទស្សនាដ៏ច្រើនលើសលប់នេះ ក៏មាននេនទុំ ផងដែរ ហើយលោក ថែមទាំងចូលទៅខំមិន សុំអង្វរថា «សុំអង្វរមីខ្មីអើយ ទុកបីយូ (View)ខ្ញុំលក់ប្រហុកផងលោក»។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេនទុំ បានបង្ហោះរូបថតទួលប្រហុកផ្អកនៅឯវាលស្រែ អមដោយសារបញ្ជាក់ថា «ខានliveជិត១ខែហើយ ល្ងាចនេះឡើងliveលើចុងត្នោតម្តង ចាំមើលប្លែកមិនប្លែក ជួបគ្នាល្ងាចនេះលើចុងត្នោត»។ តែដល់ពេលល្ងាចមិនឃើញលោកឡាយទេ ហើយយប់ថ្ងៃដដែល ក៏ចូលមើល សួស វីហ្សា និងថមមី ឡាយតែម្ដង៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖