កាលពីព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អតីតតារាចម្រៀងផលិតកម្មRock ម៉ូលីកា បានអូសទាញស្វាមីរបស់ខ្លួនឲ្យឡាយលក់ផលិតផលជាមួយគ្នា ហើយនេះ ក៏ជាលើកទី១ផងដែរ ដែលប្ដីនាង មកឡាយធ្វើឆ្កួតធ្វើជាដើម្បីឲ្យនាង ក៏ដូចអ្នកទស្សនា បានសើចសប្បាយ ដោយសារតែការតុបតែងខ្លួនបែបកំប្លែងនោះ។
ក្រោយឡាយចប់នៅយប់ថ្ងៃដដែលនោះ ម៉ូលីកា បានស្ក្រីនសតចំនួនអ្នកទស្សនានាងឡាយជាមួយស្វាមីចំនួន៤ពាន់នាក់ អមដោយសារបញ្ជាក់ថា «ចាប់ប្ដីliveបានសម្រេច សប្បាយចិត្តចង់ហោះ ចង់បានបងបែបនេះរហូតបានទេ ចេះជួយliveប្រពន្ធរកស៊ីប្រពន្ធlive5ឆ្នាំហើយ ហត់ណាស់ចង់បានបេះដូងនៅliveជាមួយ បងប្អូនគាំទ្រទេ ជួយអង្វរប្ដីខ្ញុំអោយliveជាមួយខ្ញុំរហូតផងបានអត់»។
លុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ម៉ូលីកា បានបង្ហោះរូបថតខ្លួនជាមួយស្វាមី អមដោយសារបង្ហាញពីអារម្មណ៍សប្បាយចិត្តថា «ចង់យាយថា លើកទី១ហើយឃើញប្ដីចេះធ្វើឆ្កួត ធ្វើជាអោយប្រពន្ធសប្បាយចិត្តខ្លាំង អ្នកណាយល់អារម្មណ៍ និងទេ អគុណបងប្អូន ខ្ញុំមិនសប្បាយចិត្តរឿងលក់ដាច់មិនដាច់ទេ តែសប្បាយចិត្ត ដែលបាន ប្ដីខ្ញុំចេះជួយlive ប្រពន្ធ ចេះធ្វើអោយប្រពន្ធសើច love u ប្ដី យប់ និងធើទៀតok អត់Meanon Hong»។
ទោះយ៉ាងណា ក៏មានមតិមួយចំនួនលើកឡើងថា ម៉ូលីកា ធ្វើតាមគេផងដែរ ដោយយកស្វាមី មកឡាយជាមួយនោះ ហើយជាការឆ្លើយតប ម៉ូលីកា បានបង្ហោះសារជាបន្តបន្ទាប់លើកឡើងថា «អូនមិនខ្មាសគេទេដែលត្រូវគេថាយើងតាមគេ តែអូនសប្បាយចិត្តខ្លាំងពេលបងធ្វើដើម្បីអូន នៅក្បែរអូន»។
គេនៅចាំបានថា អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈ ព្រោះតែរៀបចំពិធីមង្គលយ៉ាងប្រណិតចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ ខណៈអ្នកទាំងពីរធ្លាប់មានប្រវត្តិស្នេហ៍កម្សត់កម្រជាមួយគ្នាជាង៣ឆ្នាំ។
ក្រោយរៀបការ អ្នកនាងម៉ូលីកា ក៏បានពពោះ ហើយធ្វើការសម្រាលកូនដំបូងរបស់ខ្លួន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដោយកូនស្រីនោះ មានឈ្មោះ នុណ ច័ន្ទម៉ូនីតា។ ការមានកូនស្រីនេះ គេសង្កេតឃើញថា គ្រួសាររបស់ពួកគេ កាន់តែមានសុភមង្គល តែឧស្សាហ៍មានរឿងរ៉ាវជាមួយគ្នាឥតឈប់ផងដែរ ពាក់ព័ន្ធនឹងការប្រចណ្ឌរបស់ម៉ូលីកា ដោយចោទថា ប្ដីរបស់ខ្លួនមានស្រីនោះ។ តែពេលនេះ ពួកគេបាន និងកំពុងបង្កើនភាពផ្អែមល្ហែមដាក់គ្នាវិញហើយ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់៕