អានហើយរំភើបជំនួស! សួស វីហ្សា ទម្លាយ​ពី​ប្រវត្តិ​ស្នេហ៍​ខ្លួន​ជាមួយ ​ថម​មី ​​ដោយ​ដំបូង​ឡើយ​ផ្ដើម​ចេញ​ពី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាង​១០០០​នាក់ ក្រោយពី​ពួកគេស្វែងយល់​ចិត្ត​គ្នា​​​ប្រមាណ​ជាង​៤​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការសាងសុមង្គលជាមួយគ្នា មានភាពជោគជ័យក្នុងជីវិតហើយនោះ កាលពីពេលកន្លងមក សួស វីហ្សា បានទម្លាយពីប្រវត្តិស្នេហារបស់ខ្លួនដូច្នេះថា «គូរ​ជីវិត​​​ Tommy&Visa (Baby Jenny), ផ្ដើម​ពី​មនុស្ស​មិន​ស្គាល់​គ្នា ក្រោយមក​ក៏​ស្គាល់គ្នា ពេល​ស្គាល់គ្នា​ហើយ​ក៏​មិនសូវ​ត្រូវ​គ្នា​(​ឌឺដង​ឈ្លោះ​អត់​ឈប់​) បន្ទាប់ពី​ត្រូវ​គ្នា​ហើយ​ក៏​ក្លាយជា​មិត្ត​ល្អ បន្ទាប់ពី​ក្លាយជា​មិត្ត​ល្អ​ក៏​បាត់​មុខ​គ្នា​លែង​បាន បន្ទាប់មក​ស្គាល់គ្នា​បាន​ជិត​២​ឆ្នាំ​គាត់ ​ក៏​សារភាពថា​សុំ​ស្រលាញ់​ខ្ញុំ គាត់​ថា​កា​តឿ​​..​ខ្ញុំ​សុំ​លើស​ពី​មិត្ត​បាន​អត់ ?​ ពេល​នុង​ខ្ញុំ​ឡើង​​អៀន ​ហើយ​ក៏​ឆ្លើយ​ថា​(No ?)​បន្ទាប់មក​គាត់​ក៏​sad​ ហើ​យ​គាត់​និយាយថា Visa​ធ្វើ​ត្រូវ​ហើយ​ព្រោះ​គាត់​ក្រ គាត់​នៅ​ក្មេង នៅ​មិនទាន់​មានអី​ច្បាស់លាស់​.​ល!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង ​មាន​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​រូប​នេះ ​បាន​បន្ត​ថា «តែ​តាមពិត​ឯង​អរ​ចង់​ងាប់​ព្រោះ​លួច​Crush friend​ខ្លួនឯង​ដែរ​សោះ​​ បន្ទាប់មក​ក៏​សាកល្បង​ទាក់ទង​គ្នា​មើល​ចិត្ត​គ្នា តែ​ពេល​ទាក់ទង​គ្នា​ខ្ញុំ​ធ្វើ​បាប​គាត់​សាហាវ​ណាស់​ ព្រោះតែ​ចង់​សាកល្បង​គាត់ តែ​គាត់​ក៏​មុខ​ក្រាស់​សាហាវ​ដែរ​ គឺ​គាត់​កំពូល​ពូកែ​ទ្រាំ​ និង​អាច​ស្រប​បត់បែន​តាម​ខ្ញុំ​បាន​គ្រប់​កាលៈទេសៈ គាត់​និយាយ​ថា​ ស្រី​ចរិត​កាច​ឆ្នាស​ចឹ​ង គាត់​នឹង​តាម​យក​ធ្វើ​ប្រពន្ធ​អោយ​ទាល់តែ​បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបន្តថា «រយៈពេល​បន្ទាប់មក ​ខ្ញុំ​ក៏​ស្រលាញ់​គាត់ ​ហើយ​ស្រលាញ់​ខ្លាំង​ទៀត ព្រោះ​​ឃើញ​ថា​គាត់​ជា​មនុស្ស​តស៊ូ ទោះ​អ្នកណា​និយាយ​អ្វី​បំបែកបំបាក់​ពួក​យើង​ក៏​យើង​មិន​ស្តាប់ យើង​មិន​ខ្វល់​យើង​មានតែ​ជួយ​គ្នា ព្រោះ​អ្នក​ចាំតែ​ថា​គឺ​បានតែ​ថា គឺ​គ្មាន​ដឹង​អី​ទេ មាន​តែ​យើង​ពីរ​នាក់​ទេ​ ដែល​ដឹង​ពី​គ្នា​ច្បាស់​.!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្ស​មាស​រូប​នេះ បន្ត​ទៀត​ថា «បន្ទាប់មក​ស្គាល់​គ្នា​កាន់តែ​យូរ​ យើង​ក៏​បង្ហាញខ្លួន​អោយ​ចាស់ទុំ​ទាំងសងខាង​ស្គាល់​ដឹង​ឮ​ថា​ យើង​ទាំងពីរ​ជា​សង្សារ​នឹង​គ្នា ខ្ញុំ​នឹង​គាត់​មាន​និស្ស័យ​ដូចគ្នា ​ចរិត​ឫកពា​ចំណង់​ចំណូលចិត្ត​គឺ​ដូចគ្នា​ស្ទើរ​តែ​90% ទាក់ទង​គ្នា​បាន​ជាង​3​ឆ្នាំ​ពួក​យើង​ក៏​សម្រេចចិត្ត ភ្ជាប់ពាក្យ ក្លាយ​ជា​គូរ​ដណ្ដឹង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួស វីហ្សា រៀបរាប់​ទៀត​ថា​ «ក្រោយ​ភ្ជាប់​ពាក្យ​បាន​មួយ​1​ឆ្នាំ ពួក​យើង​ក៏​សម្រេចចិត្ត​រៀបការ​ជាមួយគ្នា​ក្លាយ​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់ បន្ទាប់ពី​រៀបការ​រួច​ឥឡូវនេះ​ពួក​យើង​កំពុងតែ​មា​បេ​ប៊ី​ជាមួយគ្នា ដោយពេល​នេះ ម៉ាក់ៗ​ពពោះ​បាន 32​សប្ដហា៍​3​ថ្ងៃហយ​ បន្តិចទៀត​ពួក​យើង​ក៏​នឹង​ក្លាយជា​ប៉ា​ម៉ាក់​គេ​ផងដែរ​ true love Tommy Real Sous Visa»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment