សរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ តារាចម្រៀងលោក កែវ វាសនា បានពោលពាក្យយ៉ាងហួសចិត្ត ក្រោយពីបានឃើញទង្វើរបស់ប្រទេសថៃ (សៀម) បានព្យាយា
ម្ដងហើយម្ដងទៀត លួចចម្លងតាមមរតកដើមនៃកម្ពុជា ជាក់ស្ដែងដូចជាករណីសណ្ឋាគារមួយដែលមានឈ្មោះថា «Le Palais Hotel» ស្ថិតនៅកោះ
ផាងាន់ ខេត្តស៊ូរ៉ាតថានី ប្រទេសថៃ កាលពីឆ្នាំ២០២០កន្លងទៅ ដោយបានចម្លងរចនាប័ទ្មប្រាសាទរបស់កម្ពុជា និងរចនាដូចទៅនឹងប្រាសាទជាច្រើនកន្លែងរបស់កម្ពុជា ។
ហើយពេលនេះ ថៃ ក៏បានព្យាយាមលួចរចនាប័ទ្មស្ទើរទាំងស្រុងនៃប្រាសាទអង្គរវត្តខ្មែរ ទៅសាងសង់នៅលើទឹកខ្លួនម្ដងទៀត ។
ដោយលោក កែវ វាសនា បានរៀបរាប់យ៉ាងដូច្នេះថា «សុំអស់យោបល់ ហើយក៏ធ្វើអីមិនកើត បានត្រឹមផុសនិងស៊ែរ សំខាន់ខ្ញុំអាណិតប្រទេសខ្ញុំណាស់» ។
ទន្ទឹមនឹងការលើកឡើងរបស់តារាប្រុសរូបនោះ មានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងបានចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដេរ ៕ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖