មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អ្នកស្រី ទ្រី សុផានិត ដែលធ្លាប់មានបញ្ហាជាមួយអ្នកស្រី ទ្រី ដាណា ដែលជាប្អូនបង្កើតនោះ តែងតែបង្ហាញភាពទុក្ខព្រួយ, ឈឺចាប់ តែមិនអាចនិយាយចេញបាន សុខចិត្តទោម្នេញតែម្នាក់ឯង។
ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្រី បានបង្ហោះសារបង្ហាញពីទុក្ខសោករបស់ខ្លួនថា «ខ្សែជីវិតមនុស្សអើយ ហេតុអីមិនអោយក្តីសុខអោយច្រើនៗ មិចក៏ជួបទេរឿងប្រះឆា ឈឺចាប់ខ្លោចផ្សាមិនចេះចប់ ខ្ញុំហត់ហើយដឹងទេ? ខ្ញុំសួខ្លួនឯងថាតើទ្រាំបានប៉ុណ្ណាទៀត រឿងខ្លះនិយាយមិនចេញទុកទោម្និញតែម្នាក់ឯង ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង»។
លុះនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្រី បានបង្ហោះសារដ៏ចាប់អារម្មណ៍ ដើម្បីជំរុញទឹកចិត្តថា «ទ្រាំៗទៅ ទោះជីវិតយើងគ្មានអ្នកលើកទឹកចិត្ត គ្មានអ្នកខ្វល់ ក៏ប្រឹងដើម្បីខ្លួនឯងកុំបាក់ទឹកចិត្ត ត្រូវញញឹមលើកទឹកចិត្តខ្លួនឯង មិនដឹងថ្ងៃណាបានឡាយទេនឹកណព្វណព្វណាស់»។
ក្រោយមកនៅម៉ោងប្រមាណ២រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្រាប់តែអ្នកស្រី ទ្រី សុផានិត បង្ហោះរូបថតខ្លួនឯងប្ដូរជាពណ៌ខ្មៅ សរសេរពីលើនូវពាក្យ«RIP» ភ្ជាប់ជាមួយសារដ៏អកុសលថា «មិនឃើញផុសមិនឃើញស៊ែមិនឃើញខំមិន កុំឆ្ងល់អីម្ចាស់អាខោនស្លាបបាត់ហើយ RIP»។
តាមរយៈនេះ គេមិនដឹងថា អ្នកស្រី មានរឿងអ្វី ដល់ថ្នាក់បៀមទុក្ខខ្លួនឯង និយាយមិនចេញ រហូតបង្ហោះសារហាក់ប្រ,មាថជីវិតខ្លួនឯងបែបនេះឡើយ។ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ឃើញបែបនេះ កើតលើកឡើងថា «អ្នកទាំងអស់គ្នាកុំយាយអោយគាត់ខូចចិត្តជាងនេះទៀតអីគួណាស់តែជួយលើកទឹកចិត្តគាត់ល្អមនុស្សកុំពុងតែពិបាកចិត្តយល់នៅបងៗ,
កុំខូចចិត្តនឹងមនុស្ស ដែលគេមិនស្រលាញ់យើងអីបងស្រី បងខំរាល់ថ្ងៃគឺដើម្បីកូនដើម្បីខ្លួនឯង ហើយក៏គ្មានអ្នកណាម្នាក់ស្រលាញ់ខ្លួនយើងជាងយើងនោះទេ បងសម្លាញ់ ស្រលាញ់ខ្លួនឯងអោយបានច្រើន ទើបមិនសូវឈឺចាប់ នៅថ្ងៃក្រោយ, ម៉េចអញ្ចឹងបងបងផុសលេង តែធ្វើឱ្យបេះដូងខ្ញុំធ្លាក់ដល់ដី»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុកអ្នកស្រី ទ្រី សុផានិត គេប្រទះឃើញផុសរូបអ្នកស្រី១សន្លឹក ស្ថិតក្នុងសភាពសន្លប់ស្ដូកស្ដឹង ភ្ជាប់ជាមួយសារដូច្នេះថា «ចេញពីបន្ទប់វះកាត់ហើយជូនពរចែឆាប់ដឹងខ្លួនជា ឆាប់បានមកឡាញវិញ»។ ទោះយ៉ាងណា គេមិនដឹងថា អ្នកស្រី ឈអ្វីនោះទេ៕