ប្រិយមិត្ត បានជ្រាយរួចមកហើយថា តារាចម្រៀងសួស វីហ្សា និងលោកថមមី ជាស្វាមី បានស្រឡាញ់គ្នាជាសង្សារអស់រយៈពេលជាយូរ ដោយតស៊ូជាមួយគ្នា រហូតរើបបម្រាស់ចេញពីភាពក្រីក្រ ហើយសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា និងក្រោយមកឈានដល់ជីវិតអាពាហ៍ពិពាហ៍នោះ។
ពួកគេ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោមវត្តមានភ្ញៀវជាង១០០០នាក់ ហើយក្រោយមកក៏បានទទួលចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៩និង០៩នាទីព្រឹក នៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។
ក្រោយពីទទួលបានកូនស្រីម្នាក់នេះរួចមក គេសង្កេតឃើញថា ជីវិតគ្រួសារមួយនេះ កាន់តែមានសុភមង្គលមួយកម្រិតទៀត ហើយសុភមង្គលនោះទៀតសោត ពួកគេ តែងតែបង្ហាញតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឲ្យអ្នកគាំទ្រ ធ្វើជាគំរូល្អទៀតផង។
ទន្ទឹមនឹងគ្រួសារមានសុភមង្គលហើយនោះ ការរកស៊ីរបស់ពួកគេ ក៏ចេះតែដាក់ចុះដុះឡើងជាលំដាប់ ហើយកន្លងមកទំនងជាប្រិយមិត្ត មិនដឹងមូលហេតុនៃពីក្រោយភាពជោគជ័យរបស់ពួកគេនោះឡើយ។ ដោយឡែកថ្មីៗនេះ លោកថមមី បានទម្លាយជុំវិញអាថ៌កំបាំងនេះ ប្រាប់គេហទំព័រក្នុងស្រុកមួយ។
ថ្លែងប្រាប់ សប្បាយ ដែលជាគេហទំព័រកម្សាន្តដ៏ល្បីលោកថមមី បានបញ្ជាក់ថា លោកពិតជាមានសំណាងណាស់ ដែលមានភរិយាយ៉ាងល្អដូចជា វីហ្សា គាត់មានចំណុចល្អៗជាច្រើនគួរឲ្យស្រលាញ់ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ សម្រាប់រូបលោក គឺ វីហ្សា មានញាណពិសេសដឹងមុនគ្រប់រឿងថែមទៀត ដែលគ្រប់គ្នាកម្រមានដូច។
លោក ថមមី បានឲ្យដឹងថា វីហ្សា ដឹងរឿងមុនគ្រប់ពេល ទោះបីចង់ប្រកបរបររកស៊ីអ្វី ឬធ្វើអ្វីក៏ដោយគឺនាងតែងតែដឹងមុនជានិច្ច ហេតុដូចនេះទើបលោក និងភរិយា ចេះតែកាក់កប និងរីកចម្រើនទៅមុខជាលំដាប់ លោកមិនដែលដឹងនោះទេថា វីហ្សាមានចំណុចពិសេសបែបនេះ។
លោក បានបញ្ជាក់បន្ថែមថា វីហ្សា ពិតជាមានញាណពិសេសពិតមែន ព្រោះតាំងពីលោកស្គាល់គ្នាកាលពីនៅជាសង្សារហូតក្លាយជាប្តីប្រពន្ធ នាងតែងតែដឹងរឿងមុនជានិច្ច ហើយអ្វី ដែលកាន់តែពិសេសទៀតនោះ គឺនាង មើលឃើញខ្មោចទៀតផង ។
លោកថ្លែងថា «មានថ្ងៃមួយ កាលពួកខ្ញុំនៅជាសង្សានិងគ្នា បានទៅលេងផ្ទះ វីហ្សា ហើយបានសម្រាកមួយយប់ ស្រាប់តែយប់ឡើងយល់សប្តិឃើញជំនាងផ្ទះ លុះពេលភ្ញាក់ឡើង វីហ្សា មកសួរខ្ញុំថា មានបានយល់សប្តិឃើញជំនាងផ្ទះអត់!»។
ថមមី បញ្ជាក់ថា ពេលនោះ លោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុអ្វីបានជា វីហ្សា ដឹងរឿងនេះ ទាំងដែលលោកមិនទាន់បានប្រាប់នាងផង។ លោកបន្តថា ៤លើកហើយដែលលោកគិតអី រឺយល់សប្តិអ្វី វីហ្សាតែងតែដឹងមុនជានិច្ច ។
លោកថមមី បន្តឲ្យដឹងទៀតថា ម្តាយរបស់នាងបានប្រាប់លោកថា កាលកំណើតវីហ្សា គឺទេវតាប្រទានកូនប្រុសកូនព្រះមកឲ្យ តែលោកមិនជឿរឿងអបីយជំនឿបែបនេះទេ តែពេលបានជួបផ្ទាល់រហូតមកដល់ថ្ងៃនេះ ទើបលោកជឿប្រាកដមែន។
បើគ្រាន់តែស្ដាប់រឿងរ៉ាវខាងលើនេះ ប្រិយមិត្តមួយចំនួនទំនងជាមិនជឿនោះទេ តែក្រោយពីឃើញភាពជោគជ័យរបស់ពួកគេ ទំនងជាជឿវិញហើយមើលទៅ ដោយថ្មីៗនេះ ពួកគេទិញមាស ពេជ្រ តម្លៃជាង១០ម៉ឺនដុល្លារ, ទិញវិឡារ២ ៣ ទុកសម្រាប់កូន និងខ្លួនឯង ហើយការឡាយលក់កាបូបរបស់ពួកគេ គ្រាន់តែបង្កប់នូវការលេងកំប្លុកកំប្លែងអ្នកមើលច្រើនជាងអ្នកហែកហួររឿងគ្រួសារទៅទៀត៕ សូមទស្សនាវីដេអូ ដែលពួកគេ ឡាយ មានអ្នកមើលយ៉ាងច្រើនដូចខាងក្រោមនេះ