ជាការកត់សម្គាល់, តារាចម្រៀងស្រី ជ្រកក្រោមទ្រនំផលិតកម្ម ហង្សមាសអ្នកនាង សួស វីហ្សា មួយរយៈធំនេះ ហាក់ស្ងប់ស្ងាត់ក្នុងការឡើងឆាកតន្ត្រី ហើយមកមមាញឹក ជាមួយនឹងការលក់ផលិតផលតាមអនឡាញវិញ។
ស្របពេលកំពុងជោគជ័យលើជំនួញផ្ទាល់ខ្លួននេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាង សួស វីហ្សា និងស្វាមី បាននាំគ្នាទៅទិញមាសពេជ្រ នៅហាង អ្នកស្រី ទ្រី ដាណា ដោយចំណាយលុយអស់រហូតដល់ជាង១០ម៉ឺនដុល្លារឯណោះ។
ក្រោយពីទិញមាស ពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា ហើយ បានប៉ុន្មានថ្ងៃ ស្រាប់តែគូស្វាមី ស្ថិតក្នុងរង្វង់សិល្បៈដូចគ្នានេះ បាននាំគ្នាទៅទិញវិឡា ២ ៣ថែមទៀតផង ធ្វើឲ្យអ្នកគាំទ្រដឹងហើយពិតជាកោតសរសើរចំពោះពួកគេខ្លាំងណាស់។
ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ពួកគេទាំង២នាក់ បានឡាយលក់កាបូប ហើយមានអ្នកទស្សនា រហូតដល់ជាង១០ម៉ឺននាក់ ដែលចំនួននេះ ត្រូវមហាជនលើបណ្តាញសង្គម គិតថា ជាតួលេខច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការLive នៅកម្ពុជា ដោយចំនួនច្រើនមែន តែគ្មានការជេរហែកហួរគ្នានោះទេ។
ចំពោះចំនួនអ្នកទស្សនាដ៏ច្រើនលើសលប់នេះ ត្រូវបានអ្នកស្រី ទ្រី ដាណា ស្ក្រីនសត យកទៅបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដោយធ្វើការសន្និដ្ឋានថា «មកជួបអ្នកហេងនិងឆ្លងហេងៗ បងសប្បាយចិត្តណាស់ក្រោយពេលដែលឃើញប្អូនបែបនេះ នេះបញ្ជាក់ឲ្យឃើញថា មាសនិងពេជ្ររបស់បងយកទៅប្រើហេងហេងកប់ស៊េរី ប្រាកដជាឆ្លងមានបាននិងហេងហេង (បងប្អូនកុំភ្លេចហាងពេជ្រដាណាទ្រី) រំភើបជំនួសប្អូនទាំងពីរ ហាងមាសពេជ្រមិនទិញក៏ចូលមើលបានដែរយកហេងៗ»។
ក្រោយមកទៀត នៅយប់ថ្ងៃដដែល អ្នកស្រី ទ្រី ដាណា បានថតវីដេអូ ចេញពីការឡាយនោះ យកមកផុសក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនទៀត ដោយឃើញថា ចំនួនអ្នកទស្សនារហូតដល់ជាង១៧ម៉ឺននាក់។ បង្ហោះភ្ជាប់ជាមួយវីដេអូនេះ អ្នកស្រី ទ្រី ដាណា បានដាក់Captionថា «កប់សេរីមិនទាន់បិតឡាយទៀត ថាហេងៗមែន និយាយពីថាសើចឡើងគាំង»៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖