ភ្ញាក់ព្រើត! ស្ងាត់​ៗ ពិធី​ការិនី ជី​មី មាន​ផ្ទៃ​ពោះ​បាត់, ដឹង​រឿង​នេះ​ភ្លាម អ្នកគាំទ្រ​សប្បាយចិត្ត​ជំនួស ក៏​និយាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន​ ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ ពី​សម្ព័ន្ធភាព​ស្នេហា​របស់​ពិធី​ការិនី ជី​មី ជាមួយនឹង​បុរស​ម្នាក់ ដែលមាន​ឈ្មោះ ជី​មី ដូចគ្នា​នោះ ហើយ​គិត​មកដល់ពេលនេះ ពួកគេ បាន​ចាប់អារម្មណ៍ និង​ស្រឡាញ់គ្នា​អស់​រយៈពេល​ប្រហែល​២​ឆ្នាំ​មកហើយ​។ តែបើ​និយាយ​ពី​រយៈពេល​ស្គាល់គ្នា​ចំនួន​៦​ឆ្នាំ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ពួកគេ បាន​ឡើង កម្មវិធី​កម្សាន្ត​ដ៏​ល្បី​មួយ​មាន​ឈ្មោះថា 3FUN ហើយ​បាន​ទម្លាយ​ពី​ប្រវត្តិ​ស្នេហា​របស់​ពួកគេ​ផង​ដែរ​។ ក្នុងនោះ ជី​មី បាន​បញ្ជាក់ថា ស្នេហា​នេះ នាង​ជា​អ្នក​ចាប់ផ្ដើម​មុន ហើយ​ត្រូវ​ខាង​ប្រុស​បដិសេធ ដោយ​លើក​ហេតុផល​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក​ជី​មី បាន​បង្ហោះ​រូបថត​ដ៏​ផ្អែមល្ហែម​មួយ​សន្លឹក ជាមួយ​នឹង​ការប្រកាស​ដំណឹង​ដ៏​រីករាយ​ថា «​គ្រាន់តែ​ឃើញ​មុខ​អូន ក៏​បង​ទាយ​ដឹងថា​កូន​យើង​ស្អាត​ប៉ុណ្ណា ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​បង​ចង់អោយ​កូនប្រុស​យើង មាន​នារី​ម្នាក់​ដែល​ស្អាត ឆ្លាត រឹងមាំ​ដូច​អូន​ជា​គូជីវិត​។​ ហើយ​បង​ចង់អោយ​កូនស្រី​យើង មាន​រូបរាង​ស្អាត​ដូច​អូន និង​អត្តចរិត​ដូច​អូន​។​ ហើយ​បង​ក៏​ចង់អោយ​ខ្លួន​បង​ផ្ទាល់​មាន​អូន​នៅក្បែរ​ដល់ពេល​យើង​ចាស់​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប ពិធី​ការិនី ជី​មី បាន​ចែករំលែក​សារ​នេះ ជាមួយនឹង​ការ​បញ្ជាក់​ថា «​គ្រាន់តែ​អាន​ហើយ ខ្លួន​ស្រាល​ចង់​អណ្តែត​»​។ ចំពោះ​Caption​ខាង​ប្រុស ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ ឃើញ​ហើយ ទប់ចិត្ត​មិន​ជា​ប់ អាន​បណ្ដើរ ញញឹម​បណ្ដើរ រំភើប​ជំនួស​ពួកគេ​ទាំង​២​នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ពួកគេ បានលើកឡើង​ស្រដៀងៗ​គ្នា​ថា «​អាន​caption បណ្ដើរ​ញញឹម​បណ្តើរ​, Caption ចាក់​ដោត​ដល់​បេះ​ថ្លើម​, ឱសថ​ទិព្វ​ចេញពី​មាត់​មនុស្ស​ជាទី​ស្រលាញ់​ជា​ជំងឺ​100​មុខ​, ខ្ញុំ​អាន​បណ្ដើរ​រំភើប​ជំនួស​បណ្ដើរ​, គ្រាន់តែ​អាន​ក៏​មាន​ក្ដី​សុខ​ដែរ​, Caption នេះ​គ្រាន់តែ​អាន​ចប់​ក៏​ដឹង​ថា ​បង​សរសេរ​ចេញពី​បេះដូង​បង​ដែរ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាតិ​នេះ​អាច​មាន​សំណាង​បាន​ជួប​គូរ​ស្នេហ៍​ដូច​គូស្នេហ៍​Idol ទាំងពីរ​ ឬ​អត់​ទេ ច្រណែន​ណាស់​, ស្រលាញ់ Caption បង មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់​ដែល​ហ៊ាន​និយាយ​ពាក្យ​នេះ​ដូច​បង​ទៅ​?»៕ ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​ពី​ប្រវត្តិ​ស្នេហា​ពួកគេ ចាប់ផ្ដើម​ដោយ​របៀប​ណា​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment