កីឡាករ វង្ស ណយ ត្រូវជនសង្ស័យលួចយកម៉ូតូអស់២គ្រឿង និងលុយលក់ងៀតក្របីមួយចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ កីឡាករប្រដាល់គុនខ្មែរលោក វង្ស ណយ បានប្រ​កាស​នៅលើបណ្ដាញសង្គមរបស់ខ្លួនធ្វើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែល​ខ្លួ​ន​​ត្រូវ​បានបុរសម្នាក់​ ដែល​ជា​អ្នក​ដឹក​ងៀត​ក្របី លួចយកម៉ូតូ​ចំនួន​ពីរ​គ្រឿង និង​លុយ​លក់ងៀតក្របីមួយ​​ចំនួន ហើយកំពុងតែ​រត់​គេច​ខ្លួ​ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់នៅលើបណ្ដាញសង្គម វង្ស ណយ បានឱ្យដឹងដោយពាក្យពេចន៍ដង្ហោយថា៖ «ខ្ញុំសុំពឹង​ពាក់​​បងប្អូន​ឲ្យជួយផង យប់​នេះ​ខ្ញុំបាទ​នឹងឡាយ​លម្អិត​ព័ត៌មាន​និយាយ​អំពីចោលលួចម៉ូតូរបស់ខ្ញុំ និងបង ជៀស ស្រួច សូម​​បង​ប្អូន​មេត្តា​ជួយចាប់ ជួយស៊ែរផង, សូមបងប្អូនជួយស៊ែរបន្តផងបង ខ្ញុំបាទបាន​បាត់​ម៉ូតូ២​គ្រឿង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីនេះភរិយាលោក វង្ស ណយ ក៏បានអះអាងប្រាប់ តារាញូស៍ ថា ខ្លួនពិតជា​បានម៉ូតូចំនួន​ពីរ​គ្រឿង​ពិត​ប្រាកដមែន ហើយអ្នកដែល​ជាជនសង្ស័យ ​គឺជាអ្នក​ដឹក​របស់​​ខ្លួន​ផ្ទាល់តែម្ដង ។ ដោយប្រភព​បាន​រៀប​រាប់​ថា៖ «​គាត់​បាន​យក​ម៉ូតូដឹកងៀតក្របីឲ្យភ្ញៀវ ហើយក្រោយ​មកគាត់​ក៏​បាន​ដើរ​មកផ្ទះវិញ ពេលនោះខ្ញុំក៏សួរថា បងឯងដើរ​មកចឹ​ង​ចុះ​ឯណាម៉ូតូ? គាត់ក៏ឆ្លើយប៉ូលិស​ចាប់ធ្វើ​ស៊ី​គាត់ ។ ហើយខ្ញុំក៏បានប្រាប់គាត់វិញថា បងឯង​មក​ផ្ទះវិញសិនមក ចាំពេលប្ដីខ្ញុំមក​ពីដឹក​ងៀត​ក្របី​ឱ្យគេ​វិញ​ដែរ ចាំនាំទៅកន្លែងប៉ូលិសដែលចាប់នឹង ។ ហើយ​​​ស្រាប់តែមួយសន្ទុះ គាត់ក៏បាន​យក​ម៉ូតូ​បង ជៀស ស្រួច ជិះទៅទៀតដោយប្រាប់​ថាទៅ​ទិញ​កាហ្វេ​ផឹក ហើយក៏ទៅបាត់ដល់ឥឡូវតែម្ដង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ លោក វង្ស ណយ ក៏បានបញ្ជាក់ដែរថា អ្វី​ដែលធ្វើឱ្យ​លោក​មាន​ការ​ហួសចិត្តខ្លាំងបំផុតនោះ គឺលោកត្រូវបានមហាជនចោទថាសម្ដែង ។ វង្ស ណយ បាន​រៀប​រាប់​ថា៖ «ខ្ញុំ​ពិបាកនឹងនិយាយណាស់ ព្រោះនៅពេលដែលបង្ហោះទៅគេថាសម្ដែងគ្រប់គ្នា មិន​ថាត្រូវ​គួរ​និ​យាយ​​យ៉ាង​ម៉េច​ឱ្យល្អ» ។

ករណីនេះទៀតសោត កីឡាករ វង្ស ណយ ក៏បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដោយលើក​ឡើង​​ជាហូរ​ហែរ​ថា៖ «ខំអាណិតឃើញលំបាក ឱ្យមកដឹកងៀតក្របី ចុងក្រោយយកទាំងលុយងៀតក្របី នឹងម៉ូតូ២​គ្រឿង ។ បើ​បាត់​ទៅហើយ ទោះខ្ញុំយំបោកខ្លួន ក៏គ្មានបានអ្វីមកវិញដែរ ប៉ុន្តែខ្ញុំអាណិតបង ជៀស ស្រួច ខ្លាំងណាស់ ខ្ញុំ​មិន​​គួរណានាំចោរចូលផ្ទះទេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើតាមការអះអាងរបស់កីឡាករ វង្ស ណយ បុរសជាជនសង្ស័យខាងលើ គឺជាអ្នករាប់អានគ្នា ហើយដោយមើលឃើញពីទុក្ខលំបាក រូបលោកក៏​បានហៅ​មកឱ្យ​ជួយ​ដឹក​ងៀតក្របីរបស់ខ្លួន គ្រាន់បានចំណូលជួយទ្រទ្រង់​ជីវភាព​គ្រួសារ​។ ប៉ុន្តែ​ទើបតែ​បាន​៤ថ្ងៃប៉ុណ្ណោះ បុរសខាងលើក៏បានធ្វើសកម្មភាពបោកយកម៉ូតូរបស់ខ្លួននិងអតីតកីឡាករ ជៀស ស្រួច ទៅតែម្ដង ៕ ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment