គេនៅចាំបានថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ ក្រោយមក ក៏មានកូនជាមួយគ្នា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ឪពេជ្រ សូលីកា ក៏បានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។
បើទោះ បច្ចុប្បន្ន តារាចម្រៀងស្រី មានទឹកដមសំឡេងស្រទន់ ស្អកបន្តិចបន្តួច ពេជ្រ សូលីកា មាន គ្រួសារ និងទទួលបាន ចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់បែបនេះក៏ដោយ ក៏សម្រស់របស់អ្នកនាង មើលទៅស្អាតដូចក្រមុំអញ្ចឹង ហើយគ្រួសារក៏មានសុភមង្គលថែមទៀត។
ស្របពេលស្លៀកពាក់បែបធម្មតា ឃើញថា ស្រស់ស្អាតទៅហើយនោះ ដល់ពេលថ្មីៗនេះ នាងស្លៀកពាក់ ជំនាន់ឆ្នាំ៦០វិញ មើលទៅ កាន់តែស្រស់ស្អាត និងប្លែកភ្នែកទៀតផង ធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់។
ជាក់ស្ដែង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយបញ្ជាក់ថា «ជំនាន់៦០ នៅលើទឹកដីអង្គរស្នេហ៍ខ្ញុំ»។ ចំពោះការគ្រងឈុតបែបនេះ ត្រូវបានអ្នកគាំទ្រសរសើរស្រដៀងគ្នាដូច្នេះថា «ស្អាតបែបសមសួន, ស្អាតណាស់idol, បងទាំង២ស្អាតណាស់, ហេតុអីidolស្អាតម្លេះ, មុខមាត់គួរឱ្យស្រឡាញ់ណាស់, ស្អាតគ្រប់រូបភាពហ្មង idol, ស្រលាញ់ជើងសក់ណាស់»៕