ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវដែលថៃបានកសាងប្រាសាទមួយដែលដូចទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជានៅលើទឹកដីរបស់គេ ដែលធ្វើឲ្យប្រជាជនខ្មែរ
មានប្រតិកម្មជាខ្លាំង។
លើសពីនោះកាលពីម្សិលមិញមានការផ្ទុះរោងចក្រគីមីមួយនៅប្រទេសថៃដែលធ្វើឲ្យរងផលប៉ះពាល់ជាខ្លាំង ដល់ប្រជាជនថៃដែលរស់នៅក្បែរនោះ។
បើយោងតាម ជំនឿ របស់ប្រជាជនខ្មែរ បានសន្និដ្ឋានថា មូលហេតុដែលថៃទទួលរងគ្រោះបែបនេះ វាអាចទាក់ទងទៅនឹងជំនឿរបស់ខ្មែរ គឺបណ្ដាលមកពីការកសាងប្រាសាទដែលលួចចម្លងពីអង្គរវត្តខ្មែរ។
ហើយមាន ជំនឿ ថា វាជាបណ្ដាសារ របស់ដូនតាខ្មែរដែលបានចារនៅលើ ផ្ទាំងសិលា ក្នុងប្រាសាទបុរាណ ថា បើមានជនណាហ៊ានបំពានដល់វប្បធម៌
ខ្មែរនោះ ពួកគេនឹងត្រូវបណ្ដាសារទទួលរងក្ដីវិនាសហិនហោចជាមិនខាន។ នេះបើតាមគណនីហ្វេសប៊ុកមួយបានបង្ហោះថា ៖
ខ្ញុំធ្លាប់បាន ឮគេនិយាយថា ក្នុងសិលាចារឹក មានបណ្ដាសារមួយបានសរសេរថា ជនណាលួចចម្លង សូមឲ្យជួបតែក្ដីវិនាស នេះគឺជារូបភាពមួយចំនួនភ្លើងឆេះ
នៅឯប្រទេសថៃ ដែលឆេះយ៉ាងខ្លាំងជាច្រើនម៉ោង ប្រជាជនកម្ពុជាមិនពេញចិត្តទង្វើលួចចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសថៃដែលលួចចម្លងប្រាសាទអង្គរវត្តពីកម្ពុជានោះទេ
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖